Ozil នឹង​ផុត​កុង​ត្រា​ជាមួយ ​Arsenal ក្នុង​រដូវ​កាល​នេះ​ហើយ​ៗ ​រូប​គេ​ក៏​មិន​មាន​បំណង​ចង់​បន្ត​កុង​ត្រា​ថ្មី​ជាមួយ​កាំភ្លើង​ធំ​ទៀត​ដែរ។

Manchester United ​គឺ​កំពុង​ឈរ​មុខ​គេ​ក្នុង​ការ​នាំ​យក​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ មក​លេង​នៅ ​Old Trafford ប៉ុន្តែ​ក៏​មាន​ក្លឹប​មួយ​ចំនួន​ទៀត​ចង់​បាន​ដូច​ជា Barcelona, Chelsea,និង ​Arsenal ខ្លួន​ផ្ទាល់​ក៏​មិន​ចង់​ឲ្យ​កីឡាករ​របស់​ខ្លួន​ចាក​ចេញ​ដែរ។

តាម​អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា ​Ozil គឺ​ជា​កីឡាករ​ឥត​ខ្ចោះ​បំផុត​សម្រាប់ ​Manchester United។ ក្លឹប​មួយ​នេះ​ចូល​ចិត្ត​កីឡាករ​ពូកែ​បង្កើត​ឱកាស​ក្នុង​តំបន់​ប្រយុទ្ធ ​ដែល​បច្ចុប្បន្ន​ពួក​គេ​កំពុង​បាត់បង់​។ លោក Jose Mourinho គឺ​ជា​គ្រូ​បង្វឹក​ដែល​ចូល​ចិត្ត​លេង​ការពារ​ហើយ​វាយបក​លឿន​ៗ​ដែល​មូល​ហេតុ​នេះ​ លោក​ត្រូវ​ការ​កីឡាករ​ដែល​ពូកែ​បោះ​បាល់​​ហើយ​ប៉ះសេ​បាល់​ទៅ​ខ្សែ​ប្រយុទ្ធ​បាន​ច្បាស់។

Henrikh Mkhitaryan ធ្លាប់​បាន​លេង​ដោយ​ធ្វើ​បាន​ជាមួយ​នឹង​ក្បួន​នេះ ​ដោយ​ឲ្យ​ Man Utd មាន​ទម្រង់​លេង​ល្អកាល​ពី​ដើម​រដូវ​កាល​ ប៉ុន្តែ ​Ozil មាន​ជំនាញ​បញ្ចប់​ទី​ច្បាស់​ជាង​ទោះ​បី​ជា​ពូកែ ​Assist ដូច​គ្នា។ ក្នុង​រដូវ​កាល​នេះ​អ្នក​ជំនាញ​បាន​វិភាគ​ទម្រង់​លេង​របស់​ Ozil គឺ​រក​ឃើញ​ថា​អតីត​កីឡាករ​ពាក់​អាវ​លេខ​១០​របស់​R eal Madrid រូប​នេះ​លេង​មិន​អស់​សមត្ថភាព​នោះ​ទេ រូប​គេ​មិន​សូវ​រក​បាន​គ្រាប់​បាល់ ហើយ​ការ​បញ្ជូន​បាល់​ក៏​មិន​សូវ​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ដែរ។

ប៉ុន្តែ​រូប​គេ​ជា​កីឡាករ​ដ៏​មាន​ឥទ្ធិពល​នៅ​ Premier League ដែល​បង្កើត​ឱកាស​ ហើយ​ក្រុម​កាំភ្លើង​ទាំង​មូល​បង្ហាញ​ទម្រង់​លេង​ណាស់​ពេល​មាន ​Ozil លេង​អស់​ពី​សមត្ថភាព។ ការ​ពិត​នៅ​ពី​ក្រោយ​ការ​លេង​មិន​អស់​នេះ​មាន​មូល​ហេតុ​ច្រើន​យ៉ាង។

តែ​យ៉ាង​ណា​! ការ​មក​ចូល​រួម​ជាមួយ​ Manchester United លេង​ក្រោម​ការ​ដឹកនាំ​របស់​អតីត​គ្រូ​បង្វឹក​កាល​នៅ​អេស្ប៉ាញ​ពិត​ជា​ធ្វើ​ឲ្យ​កីឡាករ​ម្នាក់​នេះ​ដល់​កម្រិត​កំពូល​ឡើង​វិញ៕