ប្រសិនបើជម្រើសជាតិអ៊ីតាលីកោះហៅឲ្យចូលលេងម្ដងទៀត Gianluigi Buffon នឹងមិនប្រកែកនោះទេ ទោះបីជាធ្លាប់បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អ៊ីតាលីហើយក៏ដោយ។
អ្នកចាំទីវ័យចាស់របស់ Juventus បាននិយាយបន្ទាប់ពីអ៊ីតាលីធ្លាក់ក្នុងវគ្គជម្រុះ Play-off ដោយចាញ់ស៊ុយអែតរូបគេបានលាឈប់ពីក្រុមជម្រើសជាតិហើយក្រោយបង្ហាញខ្លួនបាន១៧៥ប្រកួត។ Buffon បានចាកចេញទាំងទឹកភ្នែក លើកីឡដ្ឋាន San Siro បន្ទាប់ពីចាញ់១ទល់០សរុបទាំងពីរជើងដែលនេះ មានន័យថាអាស៊ូរីអ៊ីតាលី នឹងមិនបានធ្វើដំណើរទៅកាន់ប្រទេសរុស្សីជាលើដំបូងក្នុងរយៈពេល៦០ឆ្នាំកន្លងមក។
ទោះបីជាយ៉ាងនេះក្ដី! កីឡាករវ័យ៣៩ឆ្នាំ បាននិយាយថាគាត់តែងតែទំនេរសម្រាប់ក្រុមជម្រើសជាតិ ប្រសិនបើណាគ្រូបង្វឹកកោះហៅ។ “ ខ្ញុំបានសម្រាកពីក្រុមជម្រើសជាតិប៉ុន្តែ មិនមែនសម្រាករហូតនោះទេ គ្រូបង្វឹកអាចហៅខ្ញុំទៅវិញបានបើគាត់ត្រូវការ” Buffon និយាយក្នុងកាសែត Gram Gala del Calcio។
“ ខ្ញុំមានវ័យចាស់បន្តិចហើយ នេះវាត្រឹមត្រូវហើយដែលខ្ញុំត្រូវការសម្រាក។ តាមអ្វីដែលខ្ញុំគិតគឺ មានន័យថាបើសិនណា អវត្តមានអ្នកចាំទីជាច្រើននាក់ ហើយពួកគេហៅខ្ញុំទៅវិញ ខ្ញុំអាចជួយពួកគេដល់វ័យ៦០ឆ្នាំ”។
Buffon ធ្លាប់បាននិយាយថារដូវកាលនេះ គឺជាឆ្នាំចុងក្រោយដែលរូបគេនៅលេងតែបើ Juventus ឈ្នះ Champions League រូបគេនឹងរងចាំដល់លេងក្នុងពាន FIFA Club World Cupទើបចូលនិវត្តន៍៕