លោក Jose Mourinho ​បង្កើន​គុណភាព​ប្រយុទ្ធ​នៅ ​Manchester United ដោយ​ដាក់​គោលដៅ​យក​កីឡាករ​ជំនាញ​ជើង​ឆ្វេង​៤​នាក់​ក្នុង​រដូវ​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ។

 Jose Mourinho is said to have identified left-footed players he wants at Manchester United

វា​អាច​នឹង​ក្លាយ​ជា​រដូវ​កាល​ដោះដូរ​កីឡាករ​ដ៏​មមាញឹក​បំផុត​នៅ​ Old Trafford ខណៈ​បិសាច​ក្រហម​​ត្រូវ​បាន​គេ​រាយការណ៍​ថា​ នឹង​នាំ​យក​កីឡាករ​ជំនាញ​ជើង​ឆ្វេង​ដល់​ទៅ​​៤រូប​​ ដើម្បី​បង្កើន​សមត្ថភាព​ក្រុម​ឲ្យ​ដល់​កំពូល ​ខណៈ​ដែល ​Man Utd កំពុង​តែ​តាម​ពី​ក្រោយ​ Man City។

Antoine Griezmann remains on Manchester United's summer transfer wish-list

កីឡាករ​ដែល​​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​ចង់​បាន​បំផុត​មិន​អាច​លាក់​បាំង​បាន​នោះ​គឺ Danny Rose, Mesut Ozil, Antoine Griezmann និង​ Gareth Bale។ តាម​ប្រភព​ Manchester Evening News និយាយ​ថា​លោក  Jose Mourinho បាន​កំណត់​អត្តសញ្ញណ​និង​ទុក​ដំណែង​មួយ​ចំនួន​ដើម្បី​ពួក​គេ។

Danny Rose could wave goodbye to Tottenham next summer as he wants to return to the north

ខ្សែការពារ​ស្លាប​ឆ្វេង​របស់ ​Tottenham កីឡាករ Danny Rose មាន​បំណង​ចង់​មក​លេង​នៅ ​Man Utd អំឡុង​ពេល​ធ្វើ​បទ​សម្ភាសន៍​​កាល​ចុង​​រដូវ​កាល​មុន ។ បច្ចុប្បន្ន​តំបន់​ស្លាបឆ្វេង​ ​កំពុង​មាន​បញ្ហា​ខ្លះ​នៅ​ Old Trafford ទោះបី​ជា  Ashey Young កំពុង​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​រដូវ​កាល​នេះ​ ប៉ុន្តែ​លោក Jose Mourinho ដាក់​គោលដៅ​យក​ Danny Rose ដែល​មាន​ជំនាញ​ការពារ​ស្លាប​ឆ្វេង​ពី​កំណើត​ស្រាប់។​

Gareth Bale has been on Manchester United's transfer radar since leaving Tottenham in 2013

Antoine Griezmann និង Gareth Bale គឺ​ជា​ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ឆ្វេង​២​រូប​ ក្នុង​ចំណោម​៤​រូប​ដែល​អតីត​គ្រូ​បង្វឹក​ Chelsea ចង់​បាន​បំផុត​​ក្នុង​រដូវ​កាល​នេះ។ ​រូប​គេ​មាន​ព័ត៌មាន​ជាប់​ទាក់ទង​ធ្វើ​ការ​ផ្ទេរ​មក​លេង​នៅ ​Old Trafford ទោះ​បី​ជា​ធ្លាប់​បដិសេធ​កាល​ពី​រដូវ​កាល​មុន។​​ កីឡាករ​ចុង​ក្រោយ​គឺ Mesut Ozil ដែល​មាន​កុង​ត្រា​ផុត​កំណត់​នៅ​រដូវ​កាល​នេះ​ហើយ​ ហើយ​រូប​គេ​នឹង​ក្លាយ​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​។ បន្ទាប់​ពី​ធ្លាប់​ធ្វើ​ការ​ជា​មួយ​គ្នា​នៅ​ Real Madrid អ្នក​ទាំង​ពីរ​ចង់​ធ្វើ​ការ​ជាមួយ​គ្នា​ម្ដង​ទៀត​នៅ​ Man Utd។ លោក Jose Mourinho គឺ​ជា​អ្នក​គាំទ្រ​ដ៏​ងប់​ងល់​ម្នាក់​របស់ ​Ozil។

Mesut Ozil is expected to leave Arsenal in the summer as the playmaker is out of contract

កីឡាករ​ជំនាញ​ជើង​ឆ្វេង​៤​រូប​នេះ​គឺ​គោលដៅ​ធំ​បំផុត​របស់ ​Man Utd និង​ លោក  Jose Mourinho ពិត​ហើយ​​ ព្រោះ​ពួក​គេ​សាក​សម​បំផុត​​ទៅ​នឹង​​ទស្សនៈវិជ្ជា​របស់​​លោក។ តើ​ប្រិយ​មិត្ត​គិត​ថា​​លោកក Jose Mourinho អាច​យក​កីឡាករ​ទាំង​បួន​នាក់​បាន​ដែរ​ឬ​ទេ?