គ្រូបង្គោលជម្រើសជាតិប្រេស៊ីល Tite បញ្ជាក់ថាខ្សែការពារឆ្វេង Marcelo នឹងត្រលប់ចូលជម្រើស១១នាក់ដំបូងជាថ្មីក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018 ទល់ បែលហ្ស៊ិក នៅថ្ងៃសុក្រទី៦ខែកក្កដានេះ ម៉ោង១រំលងអធ្រាត្រនៅកម្ពុជា។
ក្នុងសន្និសីទកាសែតមុនការប្រកួតយប់នេះ លោក Tite និយាយថា៖ “Marcelo ត្រូវបានដកចេញពេលប៉ះស៊ែប និង គ្មានវត្តមានជាមួយម៉ិកស៊ីកូ ដោយសារគេលេងបានត្រឹម៤៥នាទីប៉ុណ្ណោះ។”
កីឡាករក្លិប Real Madrid វ័យ៣០ឆ្នាំ បានអវត្តមានពីប្រកួតវគ្គ១៦ក្រុមចុងក្រោយដែលប្រេស៊ីលឈ្នះម៉ិកស៊ីកូ២-០ ដោយសាររបួសខ្នងអំឡុងពេលលេងទល់ ស៊ែប ហើយត្រូវបានជំនួសដោយ Filipe Luis។