បន្ទាប់​ពី​របាយការណ៍​ជាច្រើន​បាន​ចុះ​ផ្សាយ​ថា​ម្ចាស់​ជើងឯក​ World Cup 2014 Mesut Ozil បាន​សម្រេច​ពី​អនាគត​របស់​ខ្លួន​នោះ​  នៅ​ថ្ងៃ​នេះ​ទាំង ​Arsenal និង​កីឡាករ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ​Ozilនឹង​នៅ​ភាគ​ខាងជើង​ទី​ក្រុង​ឡុងដ៍​រយៈ​ពេល​៣​ឆ្នាំ​ទៀត។

ហេតុ​ផល​ដែល​គេ​​បាន​បង្ហាញ​ គឺ​ការ​ចុះ​កុង​ត្រា​យក ​Piere-Emerick Aubameyang ពី ​Borussia Dortmund និង​ព័ត៌មាន​ចចាមអារ៉ាម​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​៣០​ម៉ឺន​ផោន​បាន​ធ្វើ​ឲ្យ​ Ozil សម្រេច​ចិត្ត​បន្ត​អនាគត​ ជា​ជាង​ជ្រួលជ្រើម​ចង់​ចាក​ចេញ​តាម ​Alexis Sanchez ។ តែ​អ្វី​ដែល​ជា​ផល​ចំណេញ​សម្រាប់​អតីត​កីឡាករ ​Real Madrid រូប​នេះ​គឺ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​បំផុត​លំដាប់​ទី​២​នៅ​ Premier League បន្ទាប់​ពី​ Sanchez។

 

ចុចអានអត្ថបទទាក់ទង៖ អញ្ចឹង​តើ​បាន​ជា​ MESUT OZIL បដិសេធ​សំណើ​ ​MAN UTDហើយ​អត់​មក​ជាមួយ​ SANCHEZ

អ្នក​គាំទ្រ​ Arsenal ពិត​ជា​ដឹង​ថា​កីឡាករ​នាំ លេង​របស់​ពួក​គេ​បន្ត​នៅ​ហើយ​ពេល​នេះ​ សមត្ថភាព​បញ្ជូន​បាល់​យ៉ាង​ល្អ​អាច​គាត់​ចាប់​ដៃគូ​ជាមួយ​ Aubameyang និង ​Alexandre Lacazette។ Ozil បង្ហាញ​ខ្លួន​ឲ្យ ​Arsenal បាន​១៨២​ប្រកួត​រក​បាន​៣៦​គ្រាប់​​និង​បញ្ជូន​បាល់​បាន​​៦១​ដង​​ ជួយ​កាំភ្លើង​ធំ​ឈ្នះ​ពាន​ FA Cup ៣​ដង​ចាប់​តាំង​ចេញ​ពី​ Real Madrid កាល​ពី​ឆ្នាំ​២០១៣៕