Harry Kane នឹងទទួលបាន២សែនផោនក្នុង១សប្តាហ៍ក្រោយពីបានចុះកិច្ចសន្យាថ្មី៦ឆ្នាំទៀតជាមួយ Tottenham Hotspur ដល់ឆ្នាំ២០២៤ កាលថ្ងៃសុក្រ​ ទី០៨ មិថុនា ត្បិតកិច្ចសន្យាមុនរបស់ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះត្រូវផុតសុពលភាពនៅឆ្នាំ២០២២ ដោយគេទទួលបានថ្លៃនឿយហត់ជាង១០ម៉ឺនផោនក្នុងមួយសប្ដាហ៍។

ក្រោយបន្តកុងត្រាថ្មី Kane និយាយថា គេកំពុងសម្លឹងទៅកាន់អនាគតជាមួយក្រុមរហស្សនាមមាន់ខ្នាយមាស។ គេសប្បាយចិត្តដែលបានចូលរួមប្រកួតប្រជែងនៅ Champions League និង សម្លឹងទៅការប្រកួតប្រជែងនៅ Premier League និង FA Cup កាន់តែឆ្ងាយទៀត។

ប្រធាន​ក្រុមជម្រើសជាតិអង់គ្លេសខាងលើទាត់បញ្ចូលទី៣០គ្រាប់នៅ​ Premier League ឲ្យ Spurs ដែល​បញ្ចប់នៅលំដាប់ទី៣ រដូវកាលមុន។