អាហ្សង់ទីន នៅថ្ងៃអង្គារម្សិលមិញ បាន​ប្រកាសលុបចោល​ការប្រកួត​មិត្តភាព​​ជាមួយអ៊ីស្រាអែល​ ដែល​ជាការ​ប្រកួត​សមជើងចុងក្រោយ ​ត្រៀម​សម្រាប់ការប្រកួត​បាល់ទាត់​ពិភពលោក World Cup។ ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain បាន​និយាយ​នៅថ្ងៃអង្គារថា ការប្រកាសលុបចោល​នេះ ដោយសារតែសម្ពាធ​នយោបាយ ដែល​កាន់តែរីក​ដុះដាល មុន​ពេល​ការប្រកួត​នៅថ្ងៃសៅរ៍ ដែល​គ្រោង​ធ្វើឡើង​នៅទីក្រុងហេ្សរុយសាឡឹមចូលមក​ដល់។

ជុំវិញ​ការ​ប្រកាស​លុប​ចោល​នេះ ប្រជាជន​ប៉ាឡេស្ទីនក្នុ​ងតំបន់ហ្កាហ្សា និង​ក្នុងទីក្រុង Rramallah នៃតំបន់​ West Bank បាន​ធ្វើពិធីអបអរសាទរ និងអរគុណ ដល់​កីឡាករ Messi និងក្រុម​ជម្រើស​ជាតិអាហ្សង់ទីនទាំងអស់ ចំពោះ​ការ​សម្រេចចិត្ត​នេះ។