គ្រូ​បង្វឹក​ក្លឹប​បិសាច​ក្រហម​លោក​ Jose Mourinho បាន​ចាត់​ទុក​ Nemanja Matic គឺ​ជា​កូន​សិស្ស​ល្អ​បំផុត​​ ដែល​គាត់​ធ្លាប់​បង្រៀន​​តាំង​ពី​ធ្វើ​គ្រូបង្វឹក​ដំបូង​ហើយ​លោក​ថែម​តាំង​និយាយ​ថា​​មក​ដល់​ពេល​នេះ​ កីឡាករ​សញ្ជាតិ​ស៊ែប​នៅ​តែ​ជា​កូន​សិស្ស​ល្អ​ទោះ​បី​ជា​ត្រូវ​បាន​ដក​ដំណែង​ពី ​Chelsea។

Matic បាន​ចាក​ចេញ​ពី​ Benfica មក​លេង​នៅ ​Chelsea ក្នុង​ខែ​មករា​ឆ្នាំ​២០១៤ ​អំឡុង​ការ​ដឹកនាំ​របស់​លោក Jose Mourinho ជា​លើក​ទី​២​ហើយ​រូប​គេ​បាន​ជួយ​តោ​ខៀវ​ឈ្នះ​ពាន​ Premier League ក្នុង​រដូវ​កាល​២០១៤-២០១៥។ ហើយ​រូប​គេ​ក៏​ជា​កម្លាំង​សំខាន់​របស់​តោ​ខៀវ​ដដែល ​ពេល​ក្លឹប​ឈ្នះ​ពាន​ Premier League ក្រោម​ការ​ដឹកនាំ​របស់​លោក Conte ប៉ុន្តែ​ក្លឹប​បាន​សម្រេច​ចិត្ត​ឲ្យ​រូប​គេ​ចាក​ចេញ​មក​លេង​នៅ​ Old Trafford ក្នុង​រដូវ​កាល​នេះ។

ការ​មក​លេង​នៅ  ​Man Utd នឹង​អនុញ្ញាត​ឲ្យ​កីឡាករ​រូប​នេះ​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក ​Jose ជា​លើក​ទី​២​​ហើយ​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​ក៏​បង្ហាញ​ការ​សប្បាយ​ចិត្ត​ដែល​បាន​បង្ហាត់​បង្រៀន​ម្ដង​ទៀត។

Jose បាន​និយាយ​ក្នុង​គេហទំព័រ ​The Sun ថា​៖” Matic, ខ្ញុំ​អាច​និយាយ​ថា​គ្មាន​មនុស្ស​ណា​ម្នាក់​ល្អ​ជាង​គាត់​ទៀត​ទេ ​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​របស់​ខ្ញុំ។ អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ​គាត់​គឺ​នៅ​តែ​ចាំ​រហូត​​មិន​ថា​គាត់​នៅ​បម្រុង​ លេង​បាន​ត្រឹម​តែ​៤៥​នាទី​ឬ​ដាក់​គាត់​ឲ្យ​អង្គុយ​៧០​ទៅ​៧៥​នាទី​គាត់​ពិត​មិន​សប្បាយ​ចិត្ត​ទេ។”

“​​ពេល​នោះ​(កាល​នៅ ​Chelsea)​ខ្ញុំ​ពិត​មិន​សប្បាយ​ចិត្ត​​ដោយ​សារ​ខ្ញុំ​ទុក​គាត់​ចោល។ ហើយ​ខ្ញុំ​ក៏​មិន​ធ្វើ​រឿង​នេះ​ជា​លើក​ទី​២​ដែរ។​ថ្ងៃ​បន្ទាប់​គាត់​បាន​និយាយ​ថា​គាត់​មិន​សប្បាយ​ចិត្ត​ទេ​​ ប៉ុន្តែ​វា​កំហុស​របស់​ខ្ញុំ​។ ​ខ្ញុំ​មិន​អាច​ធ្វើ​អី​បាន​ហើយ​២​សប្ដាហ៍​ក្រោយ​មក​ខ្ញុំ​ចេញ​ពី​ដំណែង”។