តុលាការអេហ្ស៊ីបមួយបានកាតទោសអ្នកគាំទ្របាល់ទាត់២៨នាក់ដាក់ពន្ធនាគារពីបទពាក់អាវយឺតដែលប្រមាថមើលងាយរដ្ឋ និងញុះញង់អំពើកុបកម្មក្នុងអំឡុងការប្រកួតមួយកាលពីខែតុលា៥ឆ្នាំមុនរវាងក្លឹប Al Ahly ទល់នឹងក្លឹប Etoil du Sahel របស់ទុយនីស៊ី។
អាវយឺតទាំងនេះមានសរសេរអក្សរក្នុងអត្ថន័យបួងសួង ដល់មនុស្សជាង៧២នាក់ត្រូវបានសម្លាប់កុបកម្មលើក្នុងទីលានកាលពីឆ្នាំ ២០១២ក្នុងភាគខាងកើតទីក្រុង Port Said ដែលកុបកម្មនេះ មានជាប់ទាក់ទងទៅនឹងអ្នកគាំទ្រ Al Ahly និងក្លឹបមួយទៀត គឺ Al Masry ។
វាគឺជាកុបកម្មក្នុងកីឡា ដ៏មានគ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់សម័យទំនើប ដែលជាប់ពាក់ព័ន្ធទៅនឹងរដ្ឋាភិបាលផងដែរ។
អ្នកគាំទ្រទាំង២៨នាក់នឹងត្រូវកាត់ទោសដាក់ពន្ធនាគារ១មួយឆ្នាំ ប៉ុន្តែយ៉ាងណាពួកគេនៅមានសិទ្ធដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ដោយតុលាការក្នុងទីក្រុង Alexandria៕