តាម​រយៈ​ការ​ប្រកាស​ក្នុង​ផេកហ្វេស​បុក​ផ្លូវ​ការ​របស់​ក្រុម​ភ្នំពេញ​ក្រោន ​​ពួក​គេ​នឹង​ទទួល​ស្វាគមន៍​ក្រុម​ Negeri Sembilan FC ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​។

ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​កីឡដ្ឋាន ​RSN នា​ថ្ងៃ​ទី​៦​មករា​ឆ្នាំ​២០១៨​ខាង​មុខ​ខណៈ​ការ​ប្រកួត​ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​និង​ការ​រៀប​ចំ​សម្រាប់​ការ​ប្រកួត​ក្នុង ​Cambodian League រដូវ​កាល​២០១៨​ខាង​មុខ។