យោងតាមសម្តីរបស់ភ្នាក់ងារខ្សែ​ប្រយុទ្ធ​ Anthony Martial បានឲ្យដឹងថា កីឡាករបារាំងមាន​បំណង​ចង់​ចាកចេញ​ពី​ Manchester United ​ក្នុង​រដូវ​ក្ដៅ​នេះ ដោយ​សារ​កត្តា​មិន​សូវ​បាន​លេងពេញម៉ោង។

លោក Philippe Lamboley ដែល​ជា​ភ្នាក់ងារ​របស់ Martial បាន​និយាយ​ថា United ចង់​ពង្រីក​កុងត្រា​ជាមួយ​Martial ​ មិន​ចង់​ឲ្យ​កីឡាករ​បារាំង​រូប​នេះ​ចេញ​ពី​ក្លឹប​ឡើយ។ ប៉ុន្តែ​សាមី​ខ្លួន​មិន​ចង់​នៅ​ទៀត​ឡើយ ព្រោះ​ការលេង​របស់​គេ​បាន​តិចតួច​ណាស់​កាល​ពី​រដូវ​កាល​មុន ក្រោយ​មាន​វត្តមាន​របស់ Alexis Sanchez។

កុងត្រា​របស់​កីឡាករ​វ័យ​២២​ឆ្នាំ​ជាមួយ​បិសាច​ក្រហម​នឹង​អស់​នៅ​ចុងរដូវ​កាល​ក្រោយ។ រដូវ​កាល​មុន​គេ​មិន​សូវ​បាន​លេង​ពេញ​តង់​ប៉ុន្មាន​ទេ បង្ហាញ​ខ្លួន​៤៥​ប្រកួត​គ្រប់​កម្មវិធី​រក​បាន​១១​គ្រាប់ ដែលជាមូលហេតុធ្វើឲ្យគេមិន​ត្រូវជាប់ក្នុង​ជម្រើស​ជាតិ​បារាំងក្នុងព្រឹត្តិការណ៍ FIFA​ World Cup នៅឆ្នាំ​នេះ​ទេ៕​​