ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត បានលត់ក្រុមជម្រើសជាតិម៉ិកស៊ីកកូ ៣-០ នៅថ្ងៃបញ្ចប់ពូលយប់ថ្ងៃពុធទី២៧ខែមិថុនាឆ្នាំ២០១៨ ហើយឡើងទៅវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2018។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ខ្សែការពារ Jesus Gallardo របស់ម៉ិចស៊ិកកូបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តមួយនៅព្រឹត្តិការណ៍ FIFA World Cup ដោយក្លាយជាកីឡាករដែលទទួលបានកាតពិន័យលឿនជាងគេបង្អស់ ពោលគឺត្រឹមតែ១៥វិនាទីតែប៉ុណ្ណោះ។ ខណៈដែលកំណត់ត្រាចាស់គឺកាន់កាប់ដោយកីឡាករអ៊ុយរុយហ្គាយ Jose Alberto Batista ដែលទទួលបានកាតនៅវិនាទីទី៣៩។

នៅថ្ងៃបិទពូលដែលក្រុមនីមួយៗត្រូវការឈ្នះរៀងៗខ្លួននោះ រឿងភ្ញាក់ផ្អើលបានកើតឡើង។ ស៊ុយអែត បានបំប៉ោងសំណាញ់ទី ម៉ិកស៊ីកូ ៣គ្រាប់ក្នុងវគ្គទី២ ដោយកីឡាករ Augustinsson ក្នុងនាទី៥០, Granqvist ក្នុងនាទី៦២ជាបាល់ពិន័យ១១ម៉ែត្រ និងបាល់ចូលទីខ្លួនឯងរបស់ Alvarez ក្នុងនាទី៧១។

ទស្សនាវីដេអូហាយឡាយ៖