ត្រឡប់ទៅកាន់ថ្ងៃទី១៩ធ្នូឆ្នាំ១៩៩៥ Giranluigi Buffon បានចូលលេងក្នុងពាន Serie A ជាលើកដំបូងក្នុងអាជីពឲ្យក្លឹប Parmaដែលកាលនោះលទ្ធផលស្មើជាមួយAC Milan០-០។ ២០ឆ្នាំក្រោយមក គាត់អង្គុយក្នុងកៅអីបម្រុង ខណៈ Juventus ចាញ់ Sampdoria ៣-២កាលពីយប់មិញ។
កីឡាករដែលគេចាត់ទុកថា ជាវិរបុរសរបស់អ្នកចាំទីក្នុងពិភពបាល់ទាត់មិនអាចចូលលេងខួបលើកទី២២ឆ្នាំរបស់ខ្លួន ក្នុងការបង្ហាញខ្លួនដំបូង ដោយលោកត្រូវអង្គុយកៅអីបម្រុង បន្ទាប់ពីដាក់ឲ្យសម្រាកកាយ និងអារម្មណ ក្រោយខកចិត្តក្នុងព្រឹត្តិការណ៍ World Cupនៅរុស្សី។
On this day 22 years ago a certain Gianluigi Buffon made his professional debut for Parma. He kept a clean sheet. pic.twitter.com/HxCTV9lgJu
— Spreadex Sports (@SpreadexSport) November 19, 2017
ខណៈពេលដែលអ៊ីតាលីមិនបានឡើងទៅលេង World Cup 2018 នៅរុស្សីជាលើកដំបូងចាប់ពីឆ្នាំ ១៩៥៨ ការខូចចិត្តរបស់គាត់មិនទាន់គ្រប់គ្រាន់ទៀតដោយ Sampdoria បានយកឈ្នះ Juventus ៣ទល់២ខណៈដែលគាត់នៅក្រៅទីលាន។
រាប់ត្រឡប់ក្រោយចាប់ពីឆ្នាំ ១៩៩៥, Buffon មកដល់ពេលនេះ Buffon បានបង្ហាញខ្លួនលើស៦២៦ប្រកួតឲ្យ Serie A ដោយក្លាយជាអ្នកចាំទីល្អបំផុត ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ក្នុងនាមកីឡាករមិនទាន់ឈប់លេង។ អ្នកចាំទីរូបនេះបានសម្រក់ទឹកភ្នែកអំឡុងអ៊ីតាលីបានចាញ់ស៊ុយអែតវគ្គ Play-off ជើងទី២ហើយនេះជាការប្រកួតចុងក្រោយ ឲ្យអាស៊ូរីអ៊ីតាលី ចំនួន១៧៥ដង។
រដូវកាលនេះគឺជាឆ្នាំចុងក្រោយហើយដែល Buffon លេងបាល់ទាត់ ប៉ុន្តែកៅអីរបស់គាត់ក្នុងនាមជាកីឡាករ មានឈ្មោះល្បីគ្មាននេណាអាចដណ្ដើមបានឡើយ៕