គ្រូ​បង្វឹក​ក្លឹប​ Manchester United លោក Jose Mourinho កំពុង​រៀប​ចំ​កញ្ចប់​ទឹក​ប្រាក់​​ បំបែក​កំណត់​ត្រា​ក្លឹប​ក្នុង​រដូវ​ដោះដូរ​​កីឡាករ​ខាង​មុខ​នេះ​ ជាមួយ​នឹង​លុយ​១៧៧​លាន​ផោន ​ដេញ​ថ្លៃ​យក​ខ្សែ​បម្រើ​សំខាន់​ម្នាក់​របស់​ Real Madrid ។

គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ ​នៅ​តែ​បន្ត​សាង​សង់​ក្រុម​របស់​គាត់​នៅ​ Old Trafford។ គាត់​បាន​កំណត់​អត្តសញ្ញាណ​គោលដៅ​បន្ទាប់​របស់​គាត់​រួច​ហើយ​ៗ​ ពេល​​នេះ​ក៏​កំពុង​រៀប​ចំ​សំណើរ​មួយ​ដែល​គេ​ដឹង​ថា ​នឹង​បំបែក​កំណត់​ត្រា​ថ្លៃ​ជាង​គេ​របស់​ក្លឹប​ដែល​កំពុង​កាន់​កាប់​ដោយ​ Paul Pogba​ក្នុង​តម្លៃ​៨៩​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៦។

Manchester United want to sign Real Madrid forward Marco Asensio in a £177million deal

កីឡាករ​ដែល​គេ​កំពុង​ឆ្ងល់​នោះ​គឺ​ខ្សែ​បម្រើ​​ប្រយុទ្ធ​ស្លាប Marco Asensio ដែល​គេ​​ចាត់​ទុក​ជា​ទូទៅ​ថា ​ជា​អនាគត​កីឡាករ​ល្បី​ក្នុង​ប្រទេស​អេស្ប៉ាញ​ នឹង​អឺរ៉ុប។ តាម​ពិត​ទៅ​! Real Madrid ស្នើ​ឲ្យ​កីឡាករ​វ័យ​២១​ឆ្នាំ ​លេង​ជាមួយ​ក្លឹប​រហូត​មួយ​ជីវិត​តែ​ម្ដង​ ប៉ុន្តែ​ប្រហែល​ជា​មិន​អាច​បញ្ឈប់ ពី​ការ​ចង់​បាន​របស់​ Mourinho ដែល​កំពុង​ពេញ​ចិត្ត​ខ្លាំង​នូវ​ទម្រង់​លេង​របស់​កីឡាករ​ ហើយ​ត្រូវ​នឹង​ទស្សនៈ​ដឹកនាំ​របស់​លោក​នោះ​ទេ។

They also want to offer him a five-year deal to make the switch to Old Trafford from Spain

បិសាច​ក្រហម​នឹង​ចំណាយ​១៧៧​លាន​ផោន​ ដើម្បី​រក្សា​ចំណង​ដោះដូរ​ផ្ដាច់​មុខ​ជាមួយ ​Real Madrid ហើយ​បើ​តាម​ប្រភព​ Don Balon បិសាច​ក្រហម​ហ៊ាន​ឲ្យ​កុងត្រា​២៧​លាន​អឺរ៉ូ​(២៤​លាន​ផោន​)​ក្នុង​មួយ​ឆ្នាំ​ទៅ​កីឡាករ​ ឬ​អាច​និយាយ​បាន​ថា​ប្រាក់​ឈ្នួល​៤៦១០០០​ផោន​ក្នុង​មួយ​អាទិត្យ​ ហើយ​កុង​ត្រា​សរុប​គឺ​កិច្ចព្រមព្រៀង​៥​ឆ្នាំ​៕

The 21-year-old Spain international (right) would be offered a huge £461,000 a week in wages