លោក Jose Mourinho បានសម្រេចចិត្តហើយគឺដាក់ឲ្យ Zlatan Ibrahimovic ចូលលេងជម្រើសដំបូង ក្នុងដំណែងលេខ១០ពីក្រោយខ្សែប្រយុទ្ធ Rumelu Lukaku។
ខណៈដែល Man Utd ត្រូវធ្វើដំណើរទៅកាន់ផ្ទះ Leicester City នៅយប់ថ្ងៃសៅរ៍នេះ Mourinho ពានទុកកៅអី១១នាក់ដំបូង សម្រាប់កីឡាករសញ្ជាតិស៊ុយអែតឲ្យលេងគាំទ្រពីក្រោយ Lukaku។
Jose បាននិយាយថា៖ “ គាត់ជាជម្រើសមួយគាត់បានលេងមួយម៉ោងហើយ គឺច្រើនជាងមុន(ទល់ Bristol City)គឺគាត់អាចនឹងត្រៀមខ្លួនសម្រាប់ជម្រើសដំបូង៩០នាទីវាហាក់ច្រើនពេកតែវាអាស្រ័យលើការប្រកួត”។
“ ការប្រកួតចុងក្រោយក្នុងវគ្គទី២ពេលដែលគាត់ជំនួស Lakaku ។ ខ្ញុំដឹងថាដំណាក់កាលនេះ គឺកម្លាំងរបស់គាត់ធ្លាក់ចុះប៉ុន្តែតាមពិតទៅ យើងមានកន្លែងមួយសម្រាប់គាត់ គឺដំណែងលេខ១០”៕