ប្រិយ​មិត្ត​ប្រហែល​ជា​ដឹង​ច្បាស់​ហើយ​ថា​ក្នុង​ជំនួប​ El Clasico យប់​នេះ​ដោយ ​Barcelona ត្រូវ​ទៅ​សួរ​សុខទុក្ខ​ Real Madrid ក្នុង ​La liga សប្ដាហ៍​ទី​១៩​វេលា​ម៉ោង​៧​ និង​០០​នាទី​ម៉ោង​ស្រុក​ខ្មែរ។

តោះ!​ មក​ព័ត៌មាន​ខ្លះ​ៗ​ពី​ក្រុម​ទាំង​ពីរ៖

Real Madrid ៖ Zinedine Zidane គ្មាន​កីឡាករ​ណា​ម្នាក់​របួស​ជា​ថ្មី​នោះ​ទេ​​ ខណៈ Gareth Bale និង​ Cristiano Ronaldo មាំមួន​១០០%។ CR7 បាន​មក​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​កាល​ម្សិលមិញ​ ក្រោយ​ពេល​ខកខាន​កាល​ពី​ដើម​សប្ដាហ៍​។​យ៉ាង​ណា​ក្ដី​!​គាត់​នឹង​ចាប់​ដៃគូ​ជាមួយ​ Karim Benzema ក្នុង​តំបន់​ប្រយុទ្ធ។ សម្រាប់​ Bale ប្រហែល​ជា​ត្រូវ​អង្គុយ​កៅអី​បម្រុង​សិន​ តែ​អាច​នឹង​ចូល​នៅ​វគ្គ​ទី​២​។ ខ្សែ​ការពារ​ Raphael Varane ក៏​នឹង​ត្រឡប់​មក​វិញ​ ដោយ​ចាប់​ដៃគូ​ជាមួយ​ Sergio Ramos​ហើយ ​Casemiro ក៏​ត្រឡប់​មក​វិញ​ក្រោយ​ផុត​បម្រាម។

Barcelona៖ ការ​ប្រកួត​នេះ​Barcelona នឹង​លេង​ដោយ​គ្មាន​ ខ្សែ​ការពារ​ Samuel Umtiti ដោយ​របួស​រហូត​ដល់​ឆ្នាំ​ថ្មី​ ដែល​នេះ​មាន​ន័យ​ថា​ Thomas Vermaelen គួរ​តែ​មក​ជំនួស​ចាប់​ដៃគូ​ជាមួយ​ Gerrard Pigue ក្នុង​តំបន់​ការពារ​កណ្ដាល។  Sergio Roberto ត្រូវ​បាន​គេ​រំពឹង​ថា​ លេង​ក្នុង​ជម្រើស​ដំបូង​នៅ​តំបន់​ការពារ​ស្លាប​ជំនួស  Nelson Semedo ខណៈ​ដែល​ខ្សែ​បម្រើ​ប្រេស៊ីល Paulinho នឹង​ត្រូវ​លេង​ក្នុង​ដំណែង​ពី​ក្រោយ​ Lionel Messi និង ​Luis Suarez។ កីឡាករ​នាំ​លេង​ Rafinha គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ទេ ​ជាមួយ​នឹង​កីឡាករ​មួយ​ចំនួន​ទៀត។

រឿង​គួរ​ដឹង៖
-Barcelona ឈ្នះ​២០​ដង​ហើយ ​ក្នុង​ចំណោម​ការ​ប្រកួត​២៣​ដង​ចុង​ក្រោយ​នៅ​ La liga។
-Real Madrid ធ្លាប់​បាន​ទាត់​បញ្ចូល​ទី​យ៉ាង​ហោច​ណាស់​២​គ្រាប់​ក្នុង​ជំនួប​ជាមួយ ​Barcelona ៤​ប្រកួត​ចុង​ក្រោយ​គិត​គ្រប់​ពាន​រង្វាន់។

៥​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ទាំង​ពីរ៖

សម្ដី​គ្រូ​បង្វឹក៖

សម្ដី​គ្រូ​បង្វឹក Real Madrid ៖”​មិន​ថា​ថ្ងៃ​ស្អែក​មាន​អី​កើត​ឡើង​ខ្ញុំ​និង​ក្រុម​ត្រៀម​ប្រយុទ្ធ​ដល់​ទី​បញ្ចប់​។​មាន​ផ្លូវ​ដ៏​វែងឆ្ងាយ​សម្រាប់​ហើយ​ការ​ប្រកួត​ថ្ងៃ​ស្អែក​គឺ​ត្រឹម​តែ​បី​ពិន្ទុ​ប៉ុណ្ណោះ។​យើង​ដឹង​ថា​យើង​ត្រូវ​ការ​លេង​ឲ្យ​បាន​ល្អ​ប៉ុន្តែ​យើង​នឹង​មិន​ប្ដូរ​អ្វី​ទាំង​អស់​ទោះ​បី​មាន​រឿង​កើត​ឡើង​ក៏​ដោយ។ ខ្ញុំ​ដឹង​ថា​វា​ពិត​ជា​​ការ​ប្រកួត​ដ៏​ពិបាក​បំផុត​ក្នុង​ក្នុង​រដូវ​កាល​នេះ​ Barca-Madrid តែង​តែ​ពិបាក​អញ្ចឹង។ ពួក​គេ​អស្ចារ្យ​​ប៉ុន្តែ​ពួក​គេ​ក៏​ពិបាក​ដែរ”

សម្ដី​គ្រូ​បង្វឹក Barcelona៖”វា​មិន​មែន​ជា​ការ​កាត់​ក្ដី​អ្វី​ទាំង​អស់​​យើង​នឹង​មិន​និយាយ​អំពី​លទ្ធផល​នៅ​ពេល​ការ​ប្រកួត​មិន​ទាន់​ចប់​។​មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក​​យើង​មាន​ផ្លូវ​ដើរ​វែង​ឆ្ងាយ​ទៀត។​ខ្ញុំ​មិន​គិត​ថា​យើង​ជា​ក្រុម​មាន​ភាគរយ​ខ្ពស់​នោះ​ទេ​​តារាង​លីក​ពាក់​កណ្ដាល​រដូវ​កាល​គ្មាន​ន័យ​អ្វី​ទេ​តែ​ការ​ប្រកួត​នេះ​ពិត​ជា​ពិសេស”

 

ជម្រើស​ដំបូង​របស់ ​Real Madrid អាច​ជា៖ Navas, Carvajal, Ramos, Varane, Marcelo, Kroos, Casemiro, Modric, Isco, Ronaldo, Benzema.

ជម្រើស​ដំបូង​របស់​Barcelona​អាច​ជា៖​ Ter Stegen, Sergi Roberto, Pique, Vermaelen, Alba, Busquets, Rakitic, Paulinho, Iniesta, Suarez, Messi.