ក្រុមកាំភ្លើងធំ Arsenal បានប្រកួតស្មើជាមួយនឹងហង្សក្រហម Liverpool ក្នុងក្របខណ្ឌ League សប្ដាហ៍ទី១៩ដោយក្រុមទាំងពីរទាត់បញ្ចូលទីគ្នា ទៅវិញទៅមកដល់ទៅ៦គ្រាប់។
Liverpool ជាអ្នករកគ្រាប់បាល់នាំមុខមុនដោយ Philipe Coutinho នាទី២៦ និង Mohamed Salah នាទី៥២។ ប៉ុន្តែតាមពីក្រោយវិញ៣គ្រាប់ផ្ទួនៗ Alexis Sanchez នាទី៥៣ Granit Xhaka នាទី៥៦និង Mesut Ozil នាទី៥៨។ ប៉ុន្តែរំលងប៉ុន្មាននាទីក្រោយមកខ្សែប្រយុទ្ធពាក់អាវលេខ៩របស់Liverpool កីឡាករ Roberto Frimino រកបានគ្រាប់ទី៣ឲ្យក្រុមតាមស្មើArsenal ៣-៣ បន្តរហូតដល់ចប់ការប្រកួត។
លទ្ធផលនេះធ្វើក្រុមទាំងពីឈរលេខ៤និងលេខ៥ ខណៈ Liverpool លើស Arsenal ១ពិន្ទុ។ ខាងក្រោមវីដេអូហាយឡាយ៖
[youtube id=”INsj8RDuxSw”]