លោក Christophe Dugarry​ អតីត​កីឡាករ​ជម្រើស​ជាតិ​បារាំង​ជំនាន់ ​Zidane ម្នាក់​ បាន​និយាយ​ថា​បារាំង​មិន​អាច​ឈ្នះ​ពាន​World Cup នៅ​រដូវ​ក្ដៅ​នេះ​ទេ ​ប្រសិន​បើ​ពួក​គេ​នៅ​តែ​បន្ត​ដាក់​ Olivier Giroud ក្នុង​តំបន់​ប្រយុទ្ធ​ជួរ​មុខ។

ទោះ​បី​ជា​មិន​បាន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ក្នុង​ឈុត​ជម្រើស​ដំបូង​របស់ ​Arsenal និង ​Chelsea ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ​​រូប​គេ​នៅ​តែ​ត្រូវ​បាន​ទទួល​ការ​ទុក​ចិត្ត​ពី​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង​លោក​ Didier Deschamps។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​រក​បាន​៣០​គ្រាប់​ហើយ​ឲ្យ​ជម្រើស​ជាតិ​​ច្រើន​ជាង​​កីឡាករ​ណាៗ​ទាំង​អស់​ដែល​កំពុង​លេង​ហើយ​ក្លាយ​ជា​កីឡាករ​ឈរ​លំដាប់​ទី​៥​ស្មើ​ជាមួយ​ Jean-Pierre Papin និង Just Fontaine។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! Dugarry ដែល​ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​ឈ្នះ​ World Cup 1998 ជឿ​ថា​ក្រុ​ជម្រើស​ជាតិ​​ នឹង​ល្អ​ជាង​ទៅ​ទៀត​បើ​ Kylian Mbappe លេង​ក្នុង​ដំណែង​លេខ​៩។

“​ការ​រក​បាន​៣០​គ្រាប់​ឲ្យ​ជម្រើស​ជាតិ​បារាំង ​គឺ​ទុក​មួយ​ឡែក។ ប៉ុន្តែ​ខ្ញុំ​សូម​បញ្ចេញ​មតិ ​ហើយ​ខ្ញុំ​គិត​ថា​ប្រសិន​បើ​បារាំង​ចង់​លើក​ពាន​ World Cup យើង​មិន​អាច​ដាក់ ​Giroud ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​គ្រប់​ប្រកួត​នោះ​ទេ”។

“ វា​មិន​អាច​ទៅ​រួច​​។ ខ្ញុំ​ពិត​ជា​ខក​ចិត្ត​ដែល​មិន​មាន​ Mbappe ក្នុង​តំណែង​នេះ។ នេះ​មាន​ន័យ​ថា ​ការ​ក្លាយ​ជា​អ្នក​គ្រង​ជើង​ឯក​វា​ចាំ​បាច់​ត្រូវ​តែ​ឈ្នះ​គ្រប់​៧​ប្រកួត​ក្នុង​ World Cup ហើយ​ក៏​មិន​គួរ​មាន ​​Giroud លេង​ទាំង​អស់​នោះ​ទេ។ ល្អ​ហើយ​!​ខ្ញុំ​ជូន​ពរ​គាត់​និង​លើក​ទឹក​ចិត្ត​គាត់”។

 

ចាប់​តាំង​ពីរ​ផ្ទេរ​មក​លេង​នៅ ​Chelsea, Giroud លេង​បាន​៨​ប្រកួត​រក​បាន​មួយ​គ្រាប់​ និង​បញ្ជូន​បាល់​បាន​៣​គ្រាប់​គ្រប់​កម្មវិធី​ប្រកួត​៕

France’s forward Olivier Giroud thanks supporters after an international friendly football match between Russia and France at the Saint Petersburg Stadium in Saint Petersburg on March 27, 2018. / AFP PHOTO / Kirill KUDRYAVTSEV (Photo credit should read KIRILL KUDRYAVTSEV/AFP/Getty Images)