ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានបិទបញ្ចប់ការប្រកួតកម្ដៅសាច់ដុំចុងក្រោយគេ ដោយឈ្នះកូស្ដារីកា ២ទល់នឹង០ នៅថ្ងៃព្រហស្បតិ៍ ទី០៧ មិថុនា នាកីឡដ្ឋាន Elland Road មុនធ្វើដំណើរទៅប្រទេសរុស្ស៊ីដើម្បីត្រៀមសម្រាប់ការប្រកួតព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨។
អ្នកចាត់ការ Gareth Southgate បានផ្លាស់ប្ដូរកីឡាករ១០នាក់ខុសពីពេលឈ្នះនីហ្សេរីយ៉ា កាលថ្ងៃសៅរ៍ ចុងសប្ដាហ៍មុន ដើម្បីផ្ដល់ឱកាសដល់កីឡាករគ្រប់គ្នាបានចូលលេងមុនចេញដំណើរទៅកាន់ប្រទេសរុស្ស៊ី។
ដោយឡែក២គ្រាប់របស់ក្រុមរហស្សនាមតោកំណាចអង់គ្លេសរកបានដោយខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford នៅវគ្គទី១ និង ខ្សែប្រយុទ្ធ Danny Welbeck នាវគ្គទី២។
ទស្សនាវីដេអូហាយឡាយ៖