ក្រុម​កាំភ្លើង​ធំ ​Arsenal បាន​ប្រកួត​ឈ្នះ​ក្រុម FC Cologne របស់​អាល្លឺម៉ង់​ក្នុង​លទ្ធផល​៣ទល់​១​នា​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល ​UEFA Europa Leagueក្នុង​ពូល​H។

កីឡាករ​ Jhon Cordoba ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​ឲ្យ ​FC Cologne នៅ​នាទី​ទី​៩​ក្នុង​វគ្គ​ទី​១​ខណៈ​ខាង​ Arsenal មិន​មាន​ការ​ទាត់​បញ្ចូល​ទី​នោះ​ទេ។ ចូល​វគ្គ​ទី​២​​កីឡាករ​ក្រុម ​Arsenal រក​បាន​៣​គ្រាប់​ដោយ​  Sead Kolasinac នាទី​៤៩,  Alexis Sanchez នាទី៦៧, និង Hector Bellerin នាទី​៨៣​ឲ្យ​កាំភ្លើង​ធំ​របស់​លោក Wenger ទទួល​ជ័យជម្នះ​តែ​ម្ដង។

ទស្សនាវីដេអូ​ខាងក្រោម៖

[youtube id=”ABY5Q3mjUxs”]