ក្លឹប Barcelona កំពុងតែធ្វើអោយអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានអនុញ្ញាតិបើកភ្លើងខៀវអោយខ្សែ
ការពារកណ្ដាលដ៏សំខាន់គឺ Samuel Umtiti អាចចាកចេញពីក្រុមទៅចូលរួមជាមួយក្លឹបយក្សនៅអង់គ្លេសគឺ Manchester
United បានបើសិនជាចង់ទៅ។

នេះអាចជារឿងមួយដែលស្ទើរតែមិនគួរអោយជឿបើសិនជា Umtiti ចាកចេញពី Barcelona ពិតមែន ព្រោះកីឡាកររូបនេះមានតួនាទីសំខាន់ណាស់នៅក្នុងក្រុម ដែលពិបាកនិងរកអ្នកផ្សេងមកជំនួសតំណែងរបស់គេ។

តាមពិតទៅហេតុផលសំខាន់មួយដែល Umtiti ចង់ចេញពីក្លឹបដ៏ល្អមួយនេះ ដោយសារតែមានបញ្ហាក្នុងការចរចារទាមទារដំឡើងប្រាក់ខែ ដែលកីឡាករសញ្ជាតិបារាំងរូបនេះ ចង់បានរហូតដល់២០លានអឺរ៉ូក្នុងមួយឆ្នាំ ប៉ុន្ដែខាងក្លឹបបានបដិសេធ និងប្រាប់ថា ពុំមានសមត្ថភាពផ្ដល់ជូនតាមសំណើរនោះទេ។

នេះជាឱកាសដ៏ល្អមួយដែលក្លឹបដទៃដូចជា Man U កំពុងរង់ចាំ ដើម្បីនាំខ្សែការពារវ័យ២៤ឆ្នាំនេះ មកកាន់ទឹកដី Old Trafford ព្រោះប្រាក់ឈ្នួលត្រឹមប៉ុណ្ណេះមិនមែនជារឿងធំដុំនោះទេ។

លោក Jose Mourinho បានតាមទាក់ទងខ្សែការពារនេះយូរមកហើយ ទើបតែពេលនេះដែលក្ដីសង្ឃឹមបានបង្ហាញខ្លួនកាន់តែច្បាស់ ហើយការចុះកុងត្រាអាចនិងកើតឡើងនាចុងរដូវកាលនេះ។ សម្រាប់តម្លៃខ្លួនរបស់ Umtiti នាពេលនេះគឺត្រឹមតែ៥២លានអឺរ៉ូប៉ុណ្ណេះ ដែលអាចនិយាយបានថា ធូរថ្លៃមែនទែនសម្រាប់ទីផ្សារបច្ចុប្បន្ន៕

Metro