គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​ក្នុង​ពិភព​បាល់​ទាត់​ បើ​ពិនិត្យ​ទៅ​លេង​ទម្រង់​លេង​បច្ចុប្បន្ន​ ទោះ​បី​ជា​មាន​វ័យ​ក្មេង​នៅ​ឡើយ។ Manchester United បាន​កំពុង​តាមដាន​កីឡាករ​ជម្រើស​ជាតិ​អាមេរិក​ Christian Pulisic ដោយ​មិន​ដាក់​ភ្នែក។

បច្ចុប្បន្ន​កំពុង​លេង​ក្នុង​រដូវ​កាល​ទី​៣​របស់​ខ្លួន​នៅ​ក្លឹប ​Borussia Dortmundក្នុង​ក្របខ័ណ្ឌ ​Bundesliga។ វា​ពិត​ជា​ភ្ញាក់​ផ្អើល​ដែល​មនុស្ស​ជា​ច្រើន​ឃើញ​ថា​ Christian Pulisic នៅ​ក្មេង​នៅ​ឡើយ។ រូប​គេ​កំពុង​តែ​អភិវឌ្ឍន៍​ដំណែង​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ខ្លួន​តាម​ Ronaldo និង ​Messi ។

លោក Jose Mourinho កំពុង​តែ​រក​វិធីសាស្ត្រ​នាំ​យក​កីឡាករ​រូប​នេះ ​ហើយ​ Manchester United កំណត់​គោលដៅ​យក​កីឡាករ​វ័យ​ក្មេង​ម្នាក់​នេះ​ក្នុង​ឆ្នាំ​ថ្មី​ក្រោយ​បាន​ប្រកាស​កាល​ពី​សប្ដាហ៍​មុន។ Arsenal និង​ Real Madrid ក៏​កំពុង​តែ​មើល​ជើង​កីឡាករ​រូប​នេះ​ដែរ​ហើយ​បើ​តាម​ការ​សន្និដ្ឋាន​គឺ​រូប​គេ​អាច​នឹង​ចេញ​ពី​អាល្លឺម៉ង់​ហើយ។

Liverpool បាន​ធ្វើ​ការ​ដេញ​ថ្លៃ​កីឡាករ​ម្នាក់​នេះ​កាល​ពី​ឆ្នាំ​មុន​ក្នុង​តម្លៃ​៣៥​លាន​ផោន​ ។តម្លៃ​ប៉ុណ្ណោះ​ នឹង​អាច​កើន​ឡើង​ជាង​នេះ ​ហើយ​ប្រសិន​បើ ​Mourinho ចង់​បាន​កីឡាករ​សញ្ជាតិ​អាមេរិក​ម្នាក់​នេះ​មែន​  គាត់​ត្រូវ​តែ​ចំណាយ​លុយ​ច្រើន​ហើយ​ទើប​បាន៕