Alexis Sanchez បាន​សម្រេច​លែង​ចង់​ទៅ​ចូល​រួម​ជាមួយ ​Man City ហើយ​ប្ដូរ​ចិត្ត​មក​លេង​នៅ​ក្លឹប​គូរ​ប្រជែង​រួម​ទី​ក្រុង​គឺ​Manchester United វិញ​ដោយ​សារ​ខ្លាច​មិន​សូវ​បាន​លេង​ច្រើន​នៅ​កីឡដ្ឋាន Etihad ។

អនាគត​របស់ Alexis ​Sanchez នឹង​ត្រូវ​សម្រេច​នៅ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ

កីឡាករ​ជម្រើស​ជាតិ​ឈីលី​ ហាក់​ដូច​ជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក Pep Guardiola ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​Barcelona ប៉ុន្តែ​ពេល​នេះ​រូប​គេ​នឹង​កំណត់​ខ្លួន​ឯង​ទៅ​លេង​នៅ​ក្រុម​ការ​ដឹកនាំ​របស់​លោក Jose Mourinho វិញ​បើ​សម្រេច​ចិត្ត​ចេញ​ពី ​Arsenal ហើយ​នោះ។

ប្រភព​ចេញ​ពី​អ្នក​វិភាគ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ​​ទោះ​បី​កីឡាករ​វ័យ​២៩​ឆ្នាំ​ពិត​ជា​ចង់​ទៅ​ធ្វើ​ការ​ជាមួយ​លោក Guardiola ម្ដង​ទៀត​ក៏​ដោយ​ក៏​គាត់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​អំពី​ការ​ផ្លាស់ប្ដូរ​កីឡាករ​ឲ្យ​ចូល​លេង​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​ដែល​ធ្លាប់​ធ្វើ​ក្នុង​តំបន់​ប្រយុទ្ធ។

Sanchez ជឿ​ថា​រូប​គេ​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​ក្នុង​តំបន់​ប្រយុទ្ធ​របស់​ Manchester United ក្រោម​ការ​ដឹកនាំ​របស់​លោក Jose Mourinho នៅ​ Old Trafford ។ក្រុម​មេឃ​ខៀវ​មាន Sergio Aguero, Gabriel Jesus, Leroy Sane, Reheem Sterling ក្នុង​តំបន់​ប្រយុទ្ធ​ហើយ ​Sanchez ខ្លាច​ថា​ត្រូវ​បង្ខំ​ចិត្ត​ចំណាយ​ពេល​អង្គុយ​កៅអី​បម្រុង​ក្រោម​ការ​បញ្ជា​របស់​ Pep។

ក្បួន​លេង ​និង​ផល​ប្រយោជន៍​របស់​ Sanchezនៅ​លើ​ទីលាន នឹង​អាច​ឲ្យ​គេ​លេង​បាន​ជាប់​លាប់​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ Jose ខណៈ​ដែល​ United មិន​សូវ​បាន​ខ្សែ​ប្រយុទ្ធ​ស្មើ​ជើង​គ្នា​នោះ។ កីឡាករ​ជម្រើស​ជាតិ​ឈីលី​ ពិត​ជា​ចង់​លេង​គ្រប់​ការ​ប្រកួត​នៅ ​Arsenal ហើយ​ទោះ​បី​អង្គុយ​កៅអី​បម្រុង​ខ្លះ​ក៏​មិន​ជា​បញ្ហា​ដែរ តែ​ស្ថានភាព​របស់​ក្រុម​មួយ​នេះ​កំពុង​តែ​ពិបាក​ខ្លាំង។

ប៉ុន្តែ​ការ​អង្គុយ​កៅអី​បម្រុង​នៅ ​Man City បូករួម​ជាមួយ​នឹង​ការ​ចូល​លេង​ពេញ​លេញ​នៅ Man Utd ព្រម​ទាំង​ប្រាក់​ឈ្នួល​ខ្ពស់​ទៀត​នោះ​ កីឡដ្ឋាន​ Old Trafford គឺ​ជា​ទ្រនំ​ដ៏​ល្អ​សម្រាប់​ Sanchez ហើយ៕