គ្រូ​បង្វឹក​ក្រុម​កាំភ្លើងធំ ​Arsenal លោក Arsene Wenger បាន​និយាយ​ថា ​​តារា​បាល់ទាត់​របស់​ជម្រើស​ជាតិ​ឈីលី ​មាន​សភាព​ប្រហាក់​ប្រហែល​ទៅ​នឹង ​Lionel Messi, Zinedine Zidane, និង ​David Beckham ក្នុង​ក្រុម​ជម្រើស​ជាតិ។

Sanchez មិន​អាច​ជួយ​ក្រុម​ជួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​បាន​ទៅ​លេង​នៅ ​World Cup 2018 នោះ​ទេ​ បន្ទាប់ពី​​ចាញ់​ប្រេស៊ីល​៣​ទល់​០​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ជម្រុះ ​World Cup តំបន់​អាមេរិក​ខាង​ត្បូង។ ក្នុង​ករណី​នេះ​លោក Wenger បាន​និយាយ​ថា​ Sanchez ស្ថិត​ក្នុង​ក្រុម​កីឡាករ​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ ដែល​មាន​ដូច​ជា៖​ Zidane ជា​មួយ​នឹង​ក្រុម​បារាំង Beckham ជាមួយ​អង់គ្លេស ​និង​ Messi ជាមួយ​អាហ្សង់ទីន។

Dani Alves Alexis Sanchez Brazil Chile 2017

“ ខ្ញុំ​អាច​និយាយ​បាន​ថា​កីឡាករ​គ្រប់​ៗ​ជំនាន់ ​តែង​តែ​ទទួល​រង​សម្ពាធ​ពី​ក្រុម​ជម្រើស​ជាតិ​របស់​ពួក​គេ។ នៅ​បារាំង​មាន ​Zidane, ក្នុង​ប្រទេស​អង់គ្លេស​មាន​Backham, ហេតុអី​មិន​ជា ​Steven Gerrard?​ខ្ញុំ​ក៏​មិន​ដឹង​ដែរ ​ប៉ុន្តែ​អ្នក​ដែល​ទទួល​សម្ពាធ​ច្រើន​ជាង​គេ​គឺ​ Backham។”

“ នៅ​ឈីលី​គឺ ​Samchez ហើយ​អាហ្សង់ទីន​គឺ​ច្បាស់​ណាស់​ Messi ដែល​អ្នក​ទាំង​អស់​នេះ​ តែ​ង​តែ​ទទួល​រង​សម្ពាធ​ពី​ការ​ប្រកួត​ក្នុង​ក្រុម​ជម្រើស​ជាតិ​ ទោះ​បី​កីឡាករ​ក្នុង​ក្រុម​មាន​ច្រើន​នាក់​ក្ដី​។ ពួក​គេ​ស្ថិត​ក្នុង​ទំព័រ​មុខ​នៃ​ការ​រិះគន់​​ពី​អ្នក​គាំទ្រ​ បាល់​លេង​១១​នាក់​លើ​ទីលាន ​តែ​ពេល​លទ្ធផល​មិន​សម​ប្រកប​ពួក​គេ​ប៉ុន្មាន​នាក់​ខាង​លើ​ជា​អ្នក​រង​សម្ពាធ”។

David Ospina's failure to remember rule costs Alexis Sanchez's Chile a place at the World Cup

“ គាត់​ទើប​ជួយ​ជម្រើស​ជាតិ​ឈ្នះ​ពាន ​Copa America ២​ដង​ជាប់​គ្នា​តែ​​ជម្រើស​ជាតិ​ទាំង​មូល​មិន​បាន​លេង​ World cup ត្រូវ​ធ្លាក់​មក​ដល់​គាត់ គាត់​នឹង​មាន​វ័យ​២៩​ឆ្នាំ​នៅ​ឆ្នាំ ក្រោយ​ហើយ​បើ​ចង់​ទៅ​ម្ដង​ទៀត​គឺ​គាត់​មាន​វ័យ​៣៣​ឆ្នាំ​ទៅ​ហើយ។ នរណា​មិន​ខូច​ចិត្ត?​”៕