Inter Milan និងUnited គឺជាក្លឹបដែលគេដឹងថា មានបំណងចង់ចុះកុងត្រាយកកីឡាករជម្រើសជាតិអាល្លឺម៉ង់ Mesut Ozil ប៉ុន្តែលោក Karl-Heinz Riedleអតីតកីឡាករលេងឲ្យ Livepool ចុងទសវត្សឆ្នាំ៩០មិនបានគិតថា Ozil មិនគួរតែចុះកុងត្រាឲ្យក្លឹបទាំងពីរនេះទេ។
មួយរយៈចុងក្រោយនេះ អតីតកីឡាកររបស់ Real Madrid មានព័ត៌មានចចាមអារ៉ាមថាចង់ចាកចេញពីក្លឹប Arsenal ដោយសារមិនសូវមានការប្រកួតប្រជែងក្នុងពានធំៗ ហើយរូបគេបដិសេធបន្តកុងត្រាបន្ថែម។ ដូច្នេះហើយក្លឹបមួយចំនួនដូចជា Man Utd និង Inter Milan បង្ហាញចំណាប់អារម្មណ៍ ចង់បានកីឡាករនាំលេងរូបនេះ ពិសេសបិសាចក្រហមចង់បានមកលេងនៅ Old Trafford ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកចាស់លោក Jose Mourinho។
បែបណាក្ដី! អតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់លោក Karl-Heinz Riedle បានគិតថារូបគេគួរតែរកជម្រើសល្អជាងនេះ បើមិនចង់នៅជាមួយA rsenalបន្តទៀត។ លោកបាននិយាយថា៖“Ozil នឹងត្រឡប់ទៅលេងនៅអាល្លឺម៉ង់វិញ?តើនរណាដឹង? មានព័ត៌មានចចាមអារ៉ាមថារូបគេទៅ Man Utd ។គាត់មិនគួរតែទៅនោះទេ។ Ozil គឺជាកីឡាករមានគុណភាព”។
លោកបានបន្តថា៖“ប្រសិនបើអ្នកមើលជំនាញរបស់គាត់ វាមិនត្រឹមតែអស្ចារ្យនូវអ្វីដែលគាត់អាចធ្វើលើទីលាន។ យើងគួរតែរីករាយប្រសិនបើគាត់ត្រឡប់មកលេងនៅក្លឹបក្នុងប្រទេសអាល្លឺម៉ង់។ ជាការពិតណាស់ខ្ញុំមិនមែនជាភ្នាក់ងាររបស់គាត់ទេ ហើយខ្ញុំក៏មិនដឹងថាទីបញ្ចប់គាត់ទៅទីណានោះដែរ។”
“ ជម្រើសល្អបំផុតដែលគាត់គួរតែធ្វើ , តាមគំនិតខ្ញុំគឺមកលេងនៅ Bundesliga ហើយនេះជាជម្រើសល្អបំផុតដោយសារយើងទទួលបានកីឡាករជម្រើសជាតិមកលេងក្នុងលីករបស់យើងវិញ។ ប៉ុន្តែគាត់ចង់បានលុយហើយពិបាករកក្លឹបណាមួយក្នុង Bundesliga ដែលផ្ដល់លុយ រូបគេអាចទៅលេងនៅក្លឹបណាមួយក្នុង Premier League ទៅចុះ”៕