កីឡាករបាល់ទាត់ភាគច្រើនកើតចេញពីការខិតខំប្រឹងប្រែង និងកើតក្នុងត្រកូលអ្នកក្រីក្រ សម្រេចក្ដីសុបិនជាកីឡាករបាល់ទាត់។ ទោះបីជាយ៉ាងនេះក្ដី! ក៏មានកីឡាករមួយចំនួន ដែលកំពុងសាងកេរ្តិ៍ឈ្មោះក្នុងពិភពបាល់ទាត់បច្ចុប្បន្នកើតក្នុងគ្រួសារអ្នកមាន ដោយពួកគេត្រឹមត្រូវការការជ្រោមជ្រែងផ្នែកសីលធម៌ប៉ុណ្ណោះ។
ខាងក្រោមជាកីឡាករល្បីៗលំដាប់កំពូលដែលកើតក្នុងត្រកូលអ្នកមាន៖
១- Andrea Pirlo
កីឡាករជិតចូលនិវត្តន៍និងអតីតជម្រើសជាតិអ៊ីតាលីរូបនេះ ធ្លាប់បាននិយាយថារូបគេមកលេងបាល់មិនសម្រាប់រកលុយនោះទេ។គាត់មិនត្រូវការតែម្ដងហើយអ្វីដែលគាត់ធ្វើគឺចង់ប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ដែលគាត់ចូលចិត្ត។
២-Gerard Pigue
កីឡាកររូបនេះមានកំណើតក្នុងត្រកូលអ្នកមានប្រចាំមូលដ្ឋាន Catalan ហើយបានរៀនក្នុងសាលាល្អបំផុតក្នុងប្រទេសអេស្ប៉ាញ។បច្ចុប្បន្ននេះរូបគេក្លាយជាកីឡាករលេងក្នុងដំណែងការពារល្អបំផុតលើលោកហើយក៏ជាកីឡាករម្នាក់ដែលមានរឿងចម្រូងចម្រាស់ច្រើនជាងគេដែរ។
៣- Diego Forlan
អតីតកីឡាកររបស់Man Utd និងAt. Madrid រូបនេះកើតក្នុងគ្រួសារអ្នកជំនួញរកបានចំណូលខ្ពស់ក្នុងប្រទេសអ៊ុយរុយហ្គាយ។ ចាប់តាំងពីរក្មេងរូបគេតែងតែសុំលុយពីឪពុកម្ដាយទៅចែកដល់កុមារក្រីក្រ។
៤- Robin van Persie
តាំងពីក្មេងគាត់ចង់ក្លាយជាកីឡាករបាល់ទាត់អាជីពពេញលេញហើយឪពុកម្ដាយជ្រោមជ្រែងគាត់គ្រប់យ៉ាងទាំងលុយនិងសីលធម៌។
៥- Michael Ballack
“ The Kaiser” គឺជាកីឡាករម្នាក់ទៀតដែលចេញពីគ្រួសារអ្នកមានហើយមួយអាជីពបាល់ទាត់លុយមិនសំខាន់សម្រាប់គាត់ទេ។អតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះចូលនិវត្តន៍ពីបាល់ទាត់ជាង១០ឆ្នាំ ហើយ។
៦- Kaka
មិនដូចជាកីឡាករប្រេស៊ីលដទៃទៀតដែលសុទ្ធតែចេញពីគ្រួសារក្រីក្រងនិងកំព្រា, Kaka មិនមែនមានប្រភពចេញពីគ្រួសារអ្នកក្រីក្រទេ។ គាត់មានបងប្អូនប្រុស២នាក់ទៀតសុទ្ធតែជាកីឡាករបាល់ទាត់ល្បីៗ។
៧-Sergio Busquets
ខ្សែបម្រើកណ្ដាលរបស់Barcelona រូបនេះមកពីគ្រួសារជាអ្នកគ្រប់គ្រប់ក្រុមហ៊ុនមួយក្នុងប្រទេសអេស្ប៉ាញ។
៨- Mario Gotze
ខ្សែបម្រើប្រយុទ្ធរបស់ Dortmund ម្នាក់នេះមកដល់ក្លឹបតាំងពីវ័យ៨ឆ្នាំហើយរូបគេមិនចំណាយពេលយូរក្នុងបានចូលលេងនៅក្នុងឈុតយុវជនរបស់ក្លឹបនោះទេ។ព័ត៌មានចចាមអារ៉ាមមួយចំនួនថាទេពកោសល្យរបស់គេបានមកពីឪពុកមានលុយជួយឲ្យខិតខំប្រឹង។តែគាត់គឺជាកូនអ្នកមានពិតមែន។
៩-Oliver Bierhof
អតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់កើតចេញពីត្រកូលអ្នកមានហើយលុយនេះបានជួយគេឲ្យក្លាយជាកីឡាករល្អម្នាក់ក្នុងពិភពបាល់ទាត់និងបញ្ញវ័ន្តម្នាក់។
១០- Marcelo Bielsa
គ្រូបង្វឹកបាល់ទាត់ម្នាក់នេះកើតចេញពីត្រកូលអ្នកច្បាប់(មេធាវី)ក្នុងទីក្រុង Rosario ប្រទេសអាហ្សង់ទីនហើយការស្រឡាញ់បាល់ទាត់ធ្វើឲ្យអនាគតរបស់គាត់ខុសពីសមាជិកដទៃទៀតក្នុងគ្រួសារ។ គាត់លេងបាល់ទាត់រហូរក្លាយជាគ្រូបង្វឹកដល់បច្ចុប្បន្នខណៈបងប្រុសរបស់គាត់ក្លាយជាអ្នកនយោបាយជាន់ខ្ពស់ហើយក្លាយជាអធិការបតីនៃសាធារណរដ្ឋអាហ្សង់ទីន៕