កីឡាករ​ James Rodriguez ចង់​ចាក​ចេញ​ពី ​Bayern Munich មក​លេង​នៅ​ Real Madrid វិញ​ក្រោយ​ពេល​លោក Carlo Ancelotti ត្រូវ​បញ្ឈប់​ពី​ដំណែង​ គ្រូ​បង្វឹក​កាល​ពី​អាទិត្យ​មុន។

James សម្រេច​ចិត្ត​ទៅ​លេង​នៅ ​Bayern Munich ក្នុង​ហេតុផល​មួយ​ចំនួន​​ ដែល​ក្នុង​នោះ​មាន​២​ទៅ​៣​ហេតុផល​ទាក់ទង​ជាមួយ ​Ancelotti ដែល​ធ្លាប់​បាន​ធ្វើ​ជា​មួយ​គ្នា​កាល​នៅ ​Real Madrid ក្នុង​ប្រទេស​អេស្ប៉ាញ​។ តាម​ប្រភព​ Diario Gol បាន​បញ្ជាក់​ថា ​​James មិន​ចូល​ចិត្ត​រស់​នៅ​​ប្រទេស​អាល្លឺម៉ង់​ ហើយ​គិត​ថា​អ្វី​គ្រប់​យ៉ាង​ពិបាក​សម្រាប់​គាត់​ ដែល​នេះ​ធ្វើ​រូប​គេ​ពិបាក​សម្រប​ខ្លួន​ទៅ​នឹង​ការ​រស់​នៅ​ជាមួយ​ក្លឹប។ បន្ទាប់​ពី​ការ​ចាក​ចេញ​របស់ ​Ancelotti, James បាន​បញ្ជាក់​ថា​មាន​អារម្មណ៍​(ឯកា)ក្នុង​ទី​ក្រុង​មុយនិច​ ហើយ​ចង់​ត្រឡប់​ទៅ​អេស្ប៉ាញ​វិញ​ឆាប់ៗ។

Carlo Ancelotti v Borussia Dortmund

ម្យ៉ាង​វិញ​ទៀត​ ដោយ​សារ​ពិបាក​ជាមួយ​នឹង​សម្រប​ខ្លួន​ទៅ​នឹង​អាកាសធាតុ​នៅ​អាល្លឺម៉ង់​ James ហាក់​ដូច​ជា​មុន​សប្បាយ​ចិត្ត​ វា​ស្រប​ទៅ​នឹង​ការ​បែកបាក់​គ្រួសារ​ជាមួយ​មិត្ត​ស្រី​នាង​ Daniele Ospina ផង​នោះ​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ Madrid បាន​និយាយ​ថា​ ពួក​គេ​ត្រៀម​ខ្លួន​ទទួល​យក​នៃ​ការ​ត្រឡប់​មក​វិញ ​របស់​កីឡាករ​ទិញ​ពី​ក្លឹប​ Monaco ថ្លៃ​បំផុត​កាល​ពី​ឆ្នាំ​២០១៤​ក្នុង​តម្លៃ​៨០​លាន​ផោន​អឺរ៉ូ​​ប៉ុន្តែ ​រូប​គេ​មិន​ធានា​ក្នុង​បាន​ចូល​លេង​ជម្រើស​ដំបូង​ឬ​ក៏​អត់​នោះ​ទេ​ក្រោម​ការ​ដឹកនាំ​របស់​លោក Zidane​៕