ក្រុមជម្រើសជាតិបែលហ្ស៊ិកបានវាយបកយកឈ្នះក្រុមជម្រើសជាតិកូស្តារីកាដោយលទ្ធផល៤ទល់នឹង១ នៅក្នុងការប្រកួតកំដៅសាច់ដុំចុងក្រោយបង្អស់មុននឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដើម្បីប្រកួតពានរង្វាន់ FIFA World Cup 2018។

ក្នុងជំនួបនាទីក្រុង Brussel ប្រទេសបែលហ្ស៊ិក ក្រុមភ្ញៀវគឺជាអ្នករកបានគ្រាប់បាល់បើកឆាកមុនដោយប្រធានក្រុមជើងចាស់ Bryan Ruiz ខណៈ៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែប្រយុទ្ធ Dries Mertens, Romelu Lukaku ២គ្រាប់ និង Michy Batshuayi។

គួរបញ្ជាក់ថា ក្រុមបិសាចក្រហមបែលហ្ស៊ិកឋិតនៅក្នុងពូល G ដែលមាន អង់គ្លេស, បាណាម៉ា និង ទុយនេស៊ី ខណៈ កូស្តារីកា នៅក្នុងពូល E ដែលមាន ប្រេស៊ីល, ស្វីស និង ស៊ែប។

ការប្រកួតបាល់ទាត់ពានរង្វាន់ FIFA World Cup 2018 នឹងប្រព្រឹត្តឡើងនៅប្រទេសរុស្ស៊ីនាថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយស្ថានីយ៍ទូរទស្សន៍ CBS (CTN, CNC & MYTV) ជាអ្នកទទួលសិទ្ធផ្សាយបន្តផ្ទាល់ការប្រកួតផ្តាច់មុខទាំងអស់នៅប្រទេសកម្ពុជា។

ទស្សនាវីដេអូហាយឡាយ៖