ខ្សែបម្រើ Fernandinho ទទួលសារគំរាមសម្លាប់ក្រោយពីក្រុមជម្រើសជាតិប្រេស៊ីលចាញ់បែលហ្ស៊ិក២ទល់នឹង១នៅវគ្គ១៦ក្រុមចុងក្រោយធ្លាក់ចេញពីព្រឹត្តិការណ៍ FIFAI World Cup 2018។
ដោយឡែក សហព័ន្ធបាល់ទាត់ប្រទេសប្រេស៊ីលបានធ្វើការការពារនិងរិះគន់បកទៅកាន់អ្នកគាំទ្រដែលគំរាមសម្លាប់និងរើសអើងពូជសាសន៍ដល់ Fernandinho និងក្រុមគ្រួសារផងដែរ។
សហព័ន្ធបាល់ទាត់ប្រទេសប្រេស៊ីលបានចេញសេចក្តីថ្លែងការណ៍ថា៖ ” CBF មិនអាចទទួលយកការវាយប្រហាររើសអើងពូជសាសន៍លើ Fernandinho និងគ្រួសារបានទេ។ បាល់ទាត់គឺតំណាងឲ្យការរួបរួម ពណ៌សម្បុរ ភេទ វប្បធម៌និងមនុស្ស។ ពួកយើងនៅជាមួយអ្នក។ ការរើសអើងពូជសាសន៍នឹងមិនទៅមុខទេ”។
គួររំលឹកថា Fernandinho បានភ្លាត់ធ្វើឲ្យចូលទីខ្លួនឯង១គ្រាប់ដោយធ្វើឲ្យក្រុមជើងឯក៥សម័យជ្រុះចេញពីពានរង្វាន់បាល់ទាត់ពិភពលោក ក្រោយពីចាញ់បែលហ្ស៊ិក ២ទល់នឹង១នៅវគ្គ១៦ក្រុមចុងក្រោយនាកីឡដ្ឋាន Kazan Arena។
ដោយឡែក កាលពីម្សិលមិញអ្នកគាំទ្រប្រេស៊ីលក៏បាននាំគ្នាឈរនៅផ្លូវកាន់ ដុំថ្ម ពងមាន់ និងវត្ថុផ្សេងៗ គប់លើឡានរបស់ជម្រើសជាតិពេលត្រលប់មកកាន់ស្រុកកំណើតវិញផងដែរ៕