គ្រូ​បង្វឹក​បិសាច​ក្រហម​លោក Jose​ Mourinho ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​គ្រូ​បង្វឹក​ដែល​ទទួល​បាន​ភាព​ជោគជ័យ​ជាង​គេ​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​ នាម​ជា​គ្រូ​បង្វឹក​មាន​សកម្មភាព​ភាព​ក្នុង​ការ​ដឹកនាំ ​ដោយ​លោក​បាន​លើ​ក​ពាន​រង្វាន់​​ទី​២៥​ហើយ​ក្នុង​អាជីព​។

មក​ដឹកនាំ​ Manchester United លោក​លើក​បាន​ពាន​បី​ក្រោយ​ឈ្នះ​ពាន FA Community, EPL Cup និង​ពាន​ Europa League ក្រោយ​មក​ទទួល​ដំណែង​ជំនួស​លោក Van Gaal។ ការ​ឈ្នះ​ពាន​ Europa League ធ្វើ​ឲ្យ​ពាន​ដែល​លោក​ទទួល​បាន​ឡើង​ដល់​២៥​ក្រោយ​ បាន​៦​ពាន​កាល​ដឹកនាំ Porto, ៨​ពាន​ ជាមួយ ​Chelsea, ៣​ពាន​ជាមួយ​ Real Madrid និង​​៥​ជាមួយ​ក្លឹប​អ៊ីតាលី Inter Milan។

អញ្ចឹង​ក៏​ដោយ​ចុះ! ​តែ​លោក​នៅ​តែ​តាម​ពី​ក្រោយ​ អតីត​គ្រូ​បង្វឹក ​Man Utd លោក Sir Alex Ferguson ដែល​ទទួល​បាន​លើស​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​២​ដង​ឯណោះ។ មុន​ចូល​និវត្តន៍​លោក ប្រមូល​បាន​ពាន​១០​កាល​ដឹកនាំ​ Aberdeen មុន​ពេល​មក​ប្រមូល​នៅ ​Man Utd ៣៨​ពាន​ទៀត។ ក្រៅ​ពី​នេះ​នៅ​មាន​គ្រូ​បង្វឹក​ផ្សេង​ទៀត​ដែល​ឈ្នះ​ពានមិន​ចេះ​តិច។​

ចង់​ដឹង​ថា​គ្រូ​បង្វឹក​រូប​ណា​ខ្លះ​សូម​មើល​ខាង​ក្រោម៖

10- Bob Paisley (20ពាន) 


09- Walter Smith (21ពាន)

08- Pep Guardiola ( 21ពាន)


07- Giovanni Trapattoni (22ពាន)


06- Jose Mourinho (25ពាន)


05- Jock Stein (26ពាន)


04- Ottmar Hitzfeld (28ពាន)


03- Valeriy Lobanovskyi  (29ពាន)


02- Mircea Lucescu (32ពាន)


01-Sir Alex Fergson (48ពាន)