អវត្តមាន​របស់​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ Toni Kroos ដោយ​សារ​របួស​គឺ​ចំណុច​ដ៏​រសើប​មួយ​សម្រាប់​ Real Madrid ​បញ្ចេញ​បញ្ជី​ឈ្មោះ​ក្នុង​ការ​ប្រកួត​ដោយ​ Real Madrid ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​ Alaves ក្នុង​កីឡដ្ឋាន Mendiorrotza Stadium។

បន្ទាប់​ពី​ចាញ់​យ៉ាង​ភ្ញាក់​ផ្អើល​​១​ទល់​០​ក្នុង​ជំនួប​ជាមួយ​ Real Betis នៅ​កីឡដ្ឋាន​ Bernabeu, Real Madrid ​នឹង​បែង​ចែក​ជា​ថ្មី​រក​ជ័យជម្នះ​ឡើង​វិញ​​ហើយ​ព្យាយាម​តាម​ពិន្ទុ​ឲ្យ​ជិត​ Barcelona ខណៈ​ក្រុម​ទាំង​ពីរ​មាន​ពិន្ទុ​ឃ្លាត​គ្នា​ដល់​ទៅ​៧​ឯណោះ។

ក្នុង​ការ​ប្រកួត​នេះ​ Real Madrid ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​១៩​នាក់​សម្រាប់​​ថ្ងៃ​សុក្រ​(ម៉ោង​នៅ​អេស្ប៉ាញ)​ដោយ​មិន​មាន​ឈ្មោះ Kroos នោះ​ឡើយ។ ខ្សែ​បម្រើ​មិន​បាន​ចូល​រួម​ហ្វឹកហាត់​ ក្នុង​សប្ដាហ៍​នេះ​ដើម្បី​ត្រៀម​ការ​ប្រកួត​ឡើយ​​ហើយ​ពេល​នេះ​ រូប​គេ​បាន​អត់​មាន​ឈ្មោះ​ក្នុង​ក្រុម​ទេ។

Kroos មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​របួស​ដូច​ជា៖​  Karim Benzema, Jesus Vallejo, Mateo Kovacic និង Theo Hernandez  ដែល​ធ្វើ​ឲ្យ​លោក Zidane ឈឺក្បាល​ជាមួយ​នឹង​ការ​រៀប​ទម្រង់​ក្នុង​តំបន់​បម្រើ​ការពារ​ឆ្វេង​ហើយ​Nacho រំពឹង​ថា​នឹង​មក​បំពេញ​។ Zidane បាន​រើស​កីឡាករ​១៩​នាក់​សម្រាប់​ការ​ប្រកួត​ក្នុង​ La liga ដោយ​មាន​ដូច​ជា៖ Keylor Navas, Kiko Casilla, Luca Zidane, Dani Carvajal, Sergio Ramos, Raphael Varane, Nacho, Achraf Hakimi, Alvaro Tejero, Luka Modric, Casemiro, Marcos Llorente, Marco Asensio, Isco, Dani Ceballos, Cristiano Ronaldo, Gareth Bale, Lucas Vázquez and Borja Mayoral៕