បញ្ជីបេក្ខភាពទាំង២៥នាក់សម្រាប់ឈ្នះពាន 2017 Golden Boy award បានប្រកាសកាលពីថ្ងៃអង្គារ ដែលកីឡាករទាំងអស់នេះសុទ្ធតែជាអនាគតកីឡាករល្អក្នុងពិភពលោក។
ចុះកីឡាករ១៤នាក់នេះវិញដែលធ្លាប់ឈ្នះពាននេះបន្តបន្ទាប់គ្នាអស់រយៈពេល១៤កន្លងមកតើអាជីពរបស់ពួកគេមានស្ថានភាពបែបណា? ចាប់ផ្ដើមចេញពីកាសែត Tottosport របស់អ៊ីតាលីកាលឆ្នាំ ២០០៣ម្ចាស់ជ័យលាភីGolden Boy ត្រូវបានគេស្គាល់ថាជាកីឡាករល្អមានអាយុក្រោម២១ឆ្នាំខណៈកាសែតធំក្នុងតំបន់អឺរ៉ុបជាអ្នកបោះឆ្នោតជ្រើសរើស។
Kylian Mbappe, Marcus Rashford និងGabriel Jesus កំពុងឈានជំហ៊ានតាមពីក្រោយភាពល្បីរបស់ Lionel Messi។Wayne Rooney ក៏ជាកីឡាករល្បីដែលធ្លាប់ឈ្នះពាននេះផងដែរ។ ប៉ុន្តែក្រលេកមកមើលកីឡាករ១៤នាក់នេះធ្លាប់ឈ្នះកាលពីមុនហើយពួកគេទៅដល់ណាហើយ?
2003 – Rafael van der Vaart (Ajax)
បន្ទាប់ពីចំណាយពេល៥ឆ្នាំ ជាមួយAjax កីឡាកររូពនេះបានឈ្នះពានGolden Boy កាលពីឆ្នាំ ២០០៣ហើយរូបគេក៏ប្ដូរមកលេងនៅក្លឹប Hamburg SV របស់អាល្លឺម៉ង់បន្តមកដល់ Real Madrid និងSpurs ហើយត្រឡប់ទៅលេងនៅអាល្លឺម៉ង់វិញ។មួយរយៈពេលខ្លីរូបគេលេងនៅ Real Betis ហើយពេលនេះកំពុងលេងនៅដាណឺម៉ាក ក្លឹប Midtjyland ។រូបគេបង្ហាញខ្លួនឲ្យជម្រើសជាតិហុល្លង់បាន១០៩ប្រកួត។
2004 – Wayne Rooney (Manchester United)
គាត់គឺជាអ្នករកគ្រាប់បាល់ឲ្យក្លឹបManchester United និងជម្រើសជាតិអង់គ្លេសច្រើនជាងគេ។ កីឡាករវ័យ៣១ឆ្នាំបានត្រឡប់ទៅកាន់ក្លឹបកាលពីកុមារភាពរបស់ខ្លួនវិញហើយគឺEveton ដែលរូបគេបានប្រកាសថាជាអាជីពចុងក្រោយនៅទីនោះ។ តែយ៉ាងណា!ក្នុងអាជីពបាល់ទាត់គាត់ធ្លាប់ឈ្នះ Premier League ៥ដង FA Cup ម្ដងនិងChampions League 2007-2008ម្ដងផងដែរ។
2005 – Lionel Messi (Barcelona)
បន្ទាប់ពីឈ្នះពាននេះក្នុងវ័យ១៨ឆ្នាំ Messi បានបានក្លាយជាកីឡាករល្អជាងគេលើកលោក២៩ពានរង្វាន់រូបគេធ្លាប់ឈ្នះអស់ហើយពិសេសថែមពាន Ballon d’Or ៥ទៀត។
2006 – Cesc Fabregas (Arsenal)
គាត់ជាផលិតផលចេញមកពី ថ្នាល La Masia របស់Barca ប៉ុន្តែរូបគេចំណាយពេល៨ឆ្នាំនៅArsenal មុនពេលត្រឡប់មកBarcelona វិញ។ពេលនេះនៅChelsea ហើយរូបគេឈ្នះពានគ្រប់យ៉ាងអស់ហើយជាមួយក្លឹបនឹងជម្រើសជាតិ។
2007 – Sergio Aguero (Atletico Madrid)
ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរកគ្រាប់បាល់បានយ៉ាងច្រើននៅAt. Madrid និងManchester City ហើយរូបគេគឺជាវិរបុរសពិតរបស់កីឡដ្ឋានEtihad បន្ទាប់ពីទាត់បញ្ចូលទីគ្រាប់ឈ្នះពានPremier League កាលពីឆ្នាំ២០១២។
2008 – Anderson (Manchester United)
មកMan Utd ដំបូងរូបគេពិតជាធ្វើបានល្អណាស់ដោយជួយក្លឹបឈ្នះពានជាច្រើនប៉ុន្តែក្រោយមកអាជីពរបស់គេហាក់ស្រុតចុះបន្តិចម្ដងៗរហូតលេងក្នុងលក្ខណៈខ្ចីជើងនៅ Fiorentina ហើយធ្លាក់មកលេងនៅប្រេស៊ីល Internacional, និងCoritriba តាមលំដាប់លំដោយ។
2009 – Alexandre Pato (AC Milan)
រូបគេគឺជាកីឡាករម្នាក់ទៀតដែលព្យាយមពីរើបម្រាស់ពីរបួស និងការធ្លាក់ទម្រង់លេង។រូបគេគឺជាStar មួយរូបនៅ AC Milan មុនពេលស្រុតចុះទៅលេងនៅប្រេស៊ីលវិញហើយតាមលំដាប់លំដោយរូបគេមកលេងនៅ Corinthians, Sao Paulo, Chelsea និង Villarreal មុនពេលទៅចូលរួមជាមួយក្លឹបចិន Tianjin Quanjian កាលពីដើមឆ្នាំ នេះ។
2010 – Mario Balotelli (Manchester City)
ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលីមិនដែលបោះបង់ភាពចុះចាញ់ម្ដងណាឡើយពេលគេល្បីនៅ Inter Milan បន្ទាប់ពីរក្សាបានទម្រង់លេងគួរសមឡើងនៅ Nice រូបគេធ្លាប់លេងដោយជោគជ័យទាំងបរាជ័យនៅ Manchester City, AC Milan និង Liverpool។
2011 – Mario Gotze (Borussia Dortmund)
គាត់លេងបានយ៉ាងល្អនៅ Borussia Dortmund មុនពេលប្ដូរទៅចូលរួមជាមួយក្លឹបគូរប្រជែង Bayern Munich៕ប៉ុន្តែរូបគេក៏បានត្រឡប់មកពក់អាវលឿងវិញក្រោយពេលជាពីរបួសធ្ងន់ធ្ងរ។ ចំណុចជោគជោគជ័យបំផុតរបស់គាត់គឺទាត់បញ្ជូលទីក្រុមអាហ្សង់ទីនឲ្យអាល្លឺម៉ង់ឈ្នះ World Cup 2014 ។
2012 – Isco (Malaga)
ថ្វីជើងដ៏ល្អរបស់Isco នៅMalaga បានទាក់ទាញក្លឹបជាច្រើនចង់បានប៉ុន្តែចុងក្រោយ Real Madrid ជាអ្នកទិញបានហើយ ពេលនេះរូបគេកាន់តែឡើងជើងក្រោមការដឹកនាំរបស់Zidane ដោយជួយក្លឹប Real Madrid ឈ្នះពានChampions League និងLa liga។
2013 – Paul Pogba (Juventus)
Paul Pogba បានចាកចេញពី Old Trafford កាលពីឆ្នាំ ២០១២ទៅលេងនៅJuventus ដែលជាកន្លែងរូបគេអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករល្អ ក្នុងតំបន់អឺរ៉ុប។ បិសាចក្រហមបានចំណាយលុយ៨៩លានផោនយកមកវិញហើយជួយក្រុមលោក Jose Mourinho ឈ្នះពាន Europa League។
2014 – Raheem Sterling (Liverpool)
គឺកូនសោរសំខាន់របស់លោក Bredndan Rodgers នៅ Liverpool ហើយរូបគេបង្ខំផ្ទេរមកលេងនៅMan City ក្នុងតម្លៃ៥០លានផោន។
2015 – Anthony Martial (Manchester United)
បិសាចក្រហមបានយកកីឡាករម្នាក់នេះជាសម្ងាត់កាលពីឆ្នាំ ២០១៥ដោយចំណាយលុយឲ្យMonaco ៥៨លានផោនក្នុងវ័យ១៩ឆ្នាំ។ កីឡាកររូបនេះពិបាកជ្រៀតចូលក្នុងជម្រើសដំបូងក្រោមការដឹកនាំរបស់លោកJose Mourinho ប៉ុន្តែរូបគេនៅតែមានឱកាសរកគ្រាប់បាល់ពេលប្ដូរចូល។
2016 – Renato Sanches (Bayern Munich)
រូបគេធ្លាប់ឈ្នះពាន Euro 2016 ជាមួយជម្រើសជាតិព័រទុយហ្គាល់ហើយុក៏ត្រូវប្ដូរទៅលេងនៅ Bayern Munich។បន្ទាប់ពីពិបាកបង្ហាញខ្លួននៅក្លឹបយក្សអាល្លឺម៉ង់រូបគេក៏មកលេងនៅSwansea ក្នុងលក្ខណៈខ្ចីជើងដែលជាក្លឹបមួយមួយលេងឲ្យតែរួចផុតពីតំបន់កាត់ចោល។