ខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំង Mohamed Salah បានស៊ុតបញ្ចូលទី៣០គ្រាប់ហើយ ក្នុងចំណោមប្រកួត៣១ អោយLiverpool នៅរដូវកាលនេះ ដែលជាកំណត់ត្រារកគ្រាប់ដ៏លឿនបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រក្លឹប។
រឿងមួយដ៏ពិសេសនៅថ្ងៃប្រកួតបន្ទាប់ទល់និងក្រុម West Ham គឺបើសិនគេអាចស៊ុតបញ្ចូលទីបានពីរគ្រាប់ទៀតនោះ
គេនឹងបំបែកកំណត់ត្រាមួយដែលបានកាន់កាប់ដោយ Luis Suarez តាំងពីឆ្នាំ២០១៣ ដោយក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើននិងលឿន ដោយប្រើពេលត្រឹមតែ ៣២ ប្រកួតប៉ុណ្ណោះ ខណៈដែលកំណត់ត្រាបច្ចុប្បន្នរបស់ Suarez គឺ ៣១គ្រាប់ដោយប្រើពេល ៣៧ ប្រកួត។
ហេតុផលមួយដែលគេយល់ថា Salah អាចរកគ្រាប់បាល់បានយ៉ាងច្រើនក្នុងរដូវកាលនេះ ប្រហែលមកពី Liverpool មានការលេងដណ្ដើមពានជាច្រើន ទាំងក្នុងស្រុកនិងក្រៅស្រុក ខុសពីជំនាន់ Suarez ដែលកាលនោះមិនមានកៅអី Champion League លេងនិងគេ។
ទោះបីជាឆ្នាំនេះ Liverpool អស់ឱកាសប្រជែងយកពាន Premier Leagueទៀតហើយក៏ដោយ តែយ៉ាងហោចណាស់ពួកគេត្រូវតែប្រឹងលេងប្រជែងតំណែងTop 4 ដើម្បីមានឱកាសទៅលេង Champion League ទៀតនៅឆ្នាំក្រោយ៕