ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានរួមចំណែកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិបារាំងទៅកាន់វគ្គ៨ក្រុមចុងក្រោយ FIFA World Cup ក្រោយបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យទម្លាក់អាហ្សង់ទីន​របស់​ Lionel Messi។

ជំហរ និង ជំនាញរបស់​សមាជិកក្លិប Paris Saint Germain បានដាក់សម្ពាធទៅលើខ្សែការពារអាហ្សង់ទីន ដោយហេតុនេះហើយបានជាមតិមួយចំនួនបានប្រដូចរូបគេទៅនឹងស្ដេចបាល់ទាត់ប្រេស៊ីល លោក Pele។

អតីតយុវជនក្លិប AS Monaco លើកឡើងបែបនេះ ៖”ខ្ញុំពិតជាសប្បាយចិត្តចំពោះការប្រៀបផ្ទឹមនេះ តែគាត់ស្ថិតនៅកម្រិតខ្ពស់មួយផ្សេងទៀតពីខ្ញុំ តែខ្ញុំរីករាយដែលអាចឈានទៅកាន់ចំណោមនេះបាន”។