តាមការអះអាងរបស់ប្រភពព័ត៌មាននៅប្រទេសបារាំងបានចេញផ្សាយថា Sadio Mane បានព្រមព្រៀងចូលរួមជាមួយ Real Madrid តាំងពីមុនពេល Zinedine Zidane សុំលាឈប់ពីតំណែងជាអ្នកចាត់ការទូទៅ។
តាមកាសែត France Football ឲ្យដឹងថាខ្សែប្រយុទ្ធ Liverpool នឹងក្លាយជាកីឡាករដំបូងដែលក្លឹបយក្សរបស់អេស្ប៉ាញទិញបាននៅអំឡុងទីផ្សារដោះដូរកីឡាករបើកនៅរដូវក្ដៅនេះ។ ប្រភពដដែលបន្តថា ភ្នាក់ងាររបស់ Mane បានឈានដល់កិច្ចព្រមព្រៀងរួចអស់ហើយនៅចាំតែ ការព្រមព្រៀងរវាងក្លឹបប៉ុណ្ណោះ។
ទោះជារបាយការណ៍ខាងលើមិនបញ្ជាក់ពីតម្លៃតែគេជឿជាក់ថា លោក Jurgen Klopp នឹងទាមទារមិនក្រោម១០០លានផោននោះទេបើពិតជាត្រូវលក់ Mane ចេញពី Anfield មែននោះ។ យ៉ាងណាក៏ដោយ មិនឃើញព័ត៌មានច្បាស់ការណាមួយនៅក្នុងប្រទេសអង់គ្លេសអះអាងថាវាជាការពិតឬអត់ឡើយ។