Asensio​ កីឡាករ​ដ៏​មាន​សក្ដានុពល​និង​អាច​លេង​ល្អ​ដូច​វីរបុរស​របស់​ Real Madrid​ គឺ​ Raul Gonzalez។ Asensio​ មាន​គ្រប់​យ៉ាង​ទាំង​គុណភាព​នៃ​ការ​លេង​បាល់​ ការ​ស៊ុត​បញ្ចូល​ទី​ កាយ​សម្បទា​ និង​ជា​យុវជន​ដែល​ពោរពេញ​ទៅ​ដោយ​មហិច្ឆតា។

នៅ​ពេល​ដែល​គេ​ស្ថិត​នៅ​លើ​ទីលាន​ ការ​ប្រកួត​ និង​ប្រែ​ក្លាយ​ទៅ​ជា​ទស្សនីយភាព​មួយ​ដែល​មនុស្ស​គ្រប់​គ្នា ​មិន​អាច​ប៉ាន់​ស្មាន​ដឹង​ថា​ តើ​គេ​ (Asensio) ​និង​ធ្វើ​អ្វី​បន្ត​។ Asensio​ មាន​វិញ្ញាណ​ជាមួយ ​និង​បាល់​ដូច​គ្នា​ទៅ​និង​ Raul​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​អាច​បែងចែក​ពី​គ្នា​បាន។​

វា​ជា​របស់​ពិសេស​ ដែល​មិន​មាន​កីឡាករ​ច្រើន​នាក់​ទេ ​ដែល​អាច​ធ្វើ​បែប​នេះ​បាន។​ រឿង​ដែល​សំខាន់​គឺ​ Zidane ​ត្រូវ​ផ្ដល់​ទំនុក​ចិត្ត​ទៅ​លើ​ Asensio​ ដូច​ដែល​អតីត​គ្រូ​បង្វឹក​ Real​ លោក ​Jorge Valdano បាន​ធ្វើ​ចំពោះ ​Raul។ Zidane ​ត្រូវ​ហ៊ាន​ដាក់​រូប​គេ​ឲ្យ​ចូល​លេង​ ដើម្បី​ឲ្យ​មាន​ការ​រីកចម្រើន​ ហើយ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​កីឡាដ្ឋាន ​Santiago Bernabeu ​ក្លាយ​ជា​ផ្ទះ​របស់​Asensio​ មិនមែន​ជា​កៅអី​បម្រុង​នោះ​ទេ។ ​នេះ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​គ្រប់​គ្នា​ចង់​បាន៕

ប្រភព: Marca EN