Luka Modric ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ក្លាយ​ជា​កីឡាករ​សញ្ជាតិ​ក្រូអាស៊ី​​ ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​២០១៧​ ដែល​ការ​ឈ្នះ​គឺ​ជា​លើក​ទី​៦​ បន្ទាប់​ពី​ជួយ ​Real Madrid ឈ្នះ​ពា ន​La liga និង​ Champions League ។

ការ​ឈ្នះ​លើក​ទី​៦​នេះ​មាន​ន័យ​ថា ​កីឡាករ​វ័យ​៣១​ឆ្នាំ​តាម​ទាន់​កំណត់​ត្រា ​របស់​អតីត​កីឡាករ​សញ្ជាតិ​ក្រូអាស៊ី​លោក Davor Suker។ Modric នឹង​នាំ​ក្រុម​ជម្រើស​ជាតិ​ក្រឡា​អុក​របស់​ខ្លួន​ទៅ​លេង​នៅ ​World Cup 2018 ក្នុង​ប្រទេស​រុស្សី​ ដោយ​ពេល​គាត់​មាន​តួនាទី​ជា​ប្រធាន​ក្រុម ​​បន្ទាប់​ពី​ឈ្នះ​ក្រិក​ក្នុង​វគ្គ ​Play-off ដោយ​រក​បាន​គ្រាប់​បាល់​ឲ្យ​ក្រុម​ឈ្នះ​ទាំង​ពីរ​ជើង​ក្នុង​លទ្ធផល​៤​ទល់​១។

កីឡាករ​នាំ​លេង​រូប​នេះ​នៅ​តែ​ជា​កីឡាករ​សំខាន់​របស់ ​Real Madrid ដោយ​ជួយ​ក្លឹប​ឈ្នះ​ពាន La liga​និង Champions League ឆ្នាំ​២០១៧។ Modric ក៏​មាន​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​ពាន​ Club World Cup កាល​ពី​ខែ​ធ្នូ​​ផង​ដែរ៕