ក្នុង​ពិធី​អបអរ​ការ​ឈ្នះ​ពាន Champions League នៅ​កីឡដ្ឋាន Santiago Bernabeu កាលពី​ថ្ងៃ​ទី២៧ ខែ​ឧសភា ម្សិលមិញ អ្នក​គាំទ្រ​អធិរាជ​ស Real Madrid ចំនួន៨ម៉ឺន​នាក់​បាន​ជំរុញ​ឲ្យ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo នៅ​ជាមួយ​ក្លឹប​បន្ដ​ទៀត។

ជាក់ស្តែងនៅក្នុងពិធីអបអរជួបជុំក្នុងការបង្ហាញពានរង្វាន់ UEFA Champion League ទី១៣ របស់ក្លឹប អ្នកគាំទ្រនៅក្នុងកីឡដ្ឋាន Santiago Bernabeu បានស្រែកស្របគ្នាថា “Ronaldo Stay” ពេលដែលរូបគេកំពុងនិយាយទៅកាន់អ្នករាល់គ្នា។

ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​របស់​អ្នក​គាំទ្រ​នៅ​ក្នុង​ពិធី​នោះ Ronaldo បាន​ប្រកាស​ថា “ជួប​គ្នា​នៅ​ឆ្នាំ​ក្រោយ” ដែល​នេះ​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ នឹង​មិន​ចាកចេញ​ពី​ក្លឹប​នោះ​ទេ។

ការ​ស្នើ​សុំ​របស់​អ្នក​គាំទ្រ Real Madrid គឺ​ក្រោយ Ranaldo បាន​លើកឡើងក្នុង​បទ​សម្ភាសន៍​មួយថា លោក​ប្រហែល​ចាកចេញ​ពី​ក្លឹប ក្រោយ Real Madrid បាន​ឈ្នះ Liverpool ៣-១ នៅ​ក្រុង Kiev របស់​អ៊ុយក្រែន។

ជា​មួយ​គ្នា​នេះ Ronaldo ថ្លែង​ថា “ខ្ញុំ​មាន​អារម្មណ៍​មោទនភាព​ដែល​បាន​លេង​នៅ​ក្នុង​ក្លឹប​ធំ​បំផុត​ក្នុង​ពិភពលោក។ ខ្ញុំ​ពិត​ជា​ស្រលាញ់​ទី​នេះ។ ជាមួយ​កីឡាករ​ទាំង​នេះ វា​គ្មាន​អ្វី​ដែល​មិន​អាច​ឈ្នះ​បាន​នោះ​ទេ”៕

"CRISTIANO STAY"

80.000 people singing 'CRISTIANO STAY' (CRISTIANO QUEDATE).

Posted by Madridista TV on Sunday, May 27, 2018