ខ្សែប្រយុទ្ធ Manchester United កីឡាករ Rumelu Lukaku នឹងមិនប្រឈមជាមួយការពិន័យអ្វីឡើយ ពីសហហព័ន្ធបាល់ទាត់អង់គ្លេស ដែលបានចោទប្រកាន់ពីបទធាក់ខ្សែការពារ Brighton កីឡាករ Gaetan Bong អំឡុងជួបគ្នាកាលពីថ្ងៃសៅរ៍។
Lukaku ត្រូវបានគេចាប់បានសកម្មភាពក្នុងវីដេអូកាមេរ៉ា ដោយយកជើងឆ្វេងរបស់ខ្លួនទៅធាក់ Bong អំឡុងពេលដណ្ដើមគ្នាតែបាល់លើកពីជ្រុង។ លោក Neil Swarbrick បានបញ្ចាក់កាលពីព្រឹកថ្ងៃច័ន្ទនេះថា លោកបានមិនបានឃើញហេតុការណ៍នេះទេ ។ ដំបូងឡើយ ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្សិក អាចនឹងត្រូវមិនឲ្យចូលលេងចំនួន៣ប្រកួតដោយសារជាប់ពីបទប្រើអំពើហិង្សាក្នុងការប្រកួត ប៉ុន្តែអ្វីៗមិនអាចកើតឡើងនោះទេ។
បែបនេះក្ដី!តាមប្រភពជាច្រើនដែលគួរឲ្យទុកចិត្តបាន គឺការពិន័យនេះមិនមានប្រសិទ្ធភាពនោះទេ ដោយមានន័យថាLukaku នឹងមិនត្រូវបានហាមឃាត់មិនឲ្យលេងបីប្រកួត គឺរូបគេអាចលេងបានទល់នឹង Watford នៅថ្ងៃអង្គារ Arsenal នៅថ្ងៃចុងសប្ដាហ៍និងប៉ះMan City នៅថ្ងៃទី១០ធ្នូ៕