ក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្រុមមកពីអាមេរិកខាងជើងមិកស៊ិក បានបន្តក្ដីសង្ឃឹមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន FIFA Confederation Cup 2017ពូល A ក្រោយឈ្នះគូរប្រកួតរៀងៗខ្លួនកាលយប់មិញ។
សម្រាប់ជើងឯកទ្វីបអឺរ៉ុបព័រទុយហ្គាល់ ការរកបានមួយគ្រាប់របស់ Ronaldo ដោយប្រើក្បាលសម្រេចទីនៅនាទីទី៩ក្នុងវគ្គទីមួយ បានផ្ដល់ទឹកមាត់លេបបន្តក្ដីសង្ឃឹមសម្រាប់ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប្រកួតបន្ទាប់ ព័រទុយហ្គាល់ត្រូវជួបនូវែលហ្សេឡង់ក្នុងការប្រកួតចុងក្រោយ ដែលជាក្រុមខ្សោយជាងគេក្នុងពូលA។
[youtube id=”7mK5WJ3tfC4″]
ចំណែកមួយគូរទៀតនៃពូល A នេះបានប្រកួតនៅម៉ោង១ និង០០នាទីយប់រំលងអាធ្រាត្រ មិកស៊ិក បានឈ្នះក្រុមជើងឯកអូស្យានី ជម្រើសជាតិ នូវែលហ្សេឡង់ ២ទល់១។ ២គ្រាប់របស់ក្រុមមកពីអាមេរិកខាងជើងរកបានដោយ ខ្សែប្រយុទ្ធក្លឹប Benfica កីឡាករ Raul Jimenez នាទី៥២ និង Oribe Peraltaនាទី៧៣ ស្របពេលនូវែលហ្សេឡង់រកបានដោយ Chris Wood នាទី៤២៕
[youtube id=”sGfcq_7-bkg”]