ក្រុមការពារតំណែងជើងឯក អាល្លឺម៉ង់ ចាប់ផ្ដើមយុទ្ធនាការ FIFA World Cup 2018 ជាមួយ បរាជ័យ ដោយត្រូវ ម៉ិកស៊ីកូ ផ្ដួល ១-០ ក្នុងជំនួបបើកឆាកពូល F នៅរាត្រីថ្ងៃអាទិត្យទី១៧ខែមិថុនា។
គ្រាប់បាល់ជ័យជម្នះរបស់ម៉ិកស៊ីកូរកបានដោយ Hirving Lozano ក្នុងនាទី៣៥ ខណៈក្រុមលោក Joachim Low ព្យាយាមសម្រុករកគ្រាប់តាមស្មើ ប៉ុន្តែក្រុមមកពី CONCACAF រក្សាគ្រាប់បាល់នេះរហូតដល់ចប់ការប្រកួត។
គួរបញ្ជាក់ថា ជ័យជម្នះកាលពីម្សិលមិញបានធ្វើឲ្យម៉ិចស៊ិចកូក្លាយជាក្រុមដំបូងគេមកពីទ្វីបអាមេរិកខាងត្បូងតែអាចយកឈ្នះក្រុមជម្រើសជាតិអាល្លឺម៉ង់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup។
ទស្សនាវីដេអូហាយឡាយ៖