ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Stoke City ក្នុងលទ្ធផល៣ទល់០នាការប្រកួតក្នុងពានរង្វាន់Premier League សប្ដាហ៍ទី២៣កាលពីយប់មិញ។
៣គ្រាប់របស់ក្រុមលោក Jose Mourinho រកបានដោយកីឡាករខ្សែការពារស្លាប Antonio Valencia នាទីទី៩, Anthony Martial នាទី៣៨ និង Romelu Lukakuនាទី៧២។ ក្នុងចំណោម៣គ្រាប់នេះទទួលបានពីការបញ្ជូនបាល់ពី Paul Pogba ២គ្រាប់ និង Marial មួយគ្រាប់។
លទ្ធផល៣ទល់០នេះបានធ្វើឲ្យក្រុមបិសាចក្រហមតាមពីក្រោយក្រុមកំពូលតារាង Man City ១២ពិន្ទុឈរលេខ២ដដែល។ វីដេអូខាងក្រោម៖
[youtube id=”zPy-TPO3X7I”]