អ្នក​ចាំ​ទី​របស់​ ​Atletico Madrid ​កីឡាករ​ Jan Oblak បាន​និយាយ​ថា​៖” គ្មាន​នរណា​ដឹង​”​អ្វី​កើត​ឡើង​នៅ​ពេល​អនាគត​នោះ​ទេ​ខណៈ​ដែល​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ស្លូវេនី​រូប​នេះ​បាន​អះអាង​ថា​គាត់​ផ្ដោត​សំខាន់​តែ​លើ​ការ​ប្រកួត​ដែល​នៅ​សល់​ឲ្យ​ចប់​រដូវ​កាល​នេះ​ប៉ុណ្ណោះ។

អ្នក​ចាំ​ទី​រូប​នេះ​មាន​ទំនាក់ទំនង​ផ្ទេរ​ទៅ​លេង​នៅ ​Liverpool ហើយ​ខាង ​PSG ក៏​មាន​បំណង​ចង់​បាន​ដែរ។ក្រោយ​បង្ហាញ​ថ្វី​ដៃ​ចាប់​បាល់​បាន​ល្អ​ឲ្យ​Atletico។ កីឡាករ​វ័យ​២៥​ឆ្នាំ​បាន​ផ្ទេរ​ចេញ​ពី​ Benfica កាល​ពី​ឆ្នាំ​២០១៤​បាន​ជួយ​ក្លឹប​មួយ​នេះ​ឈ្នះ​ពាន ​La Liga​ខណៈ​រដូវ​កាល​នេះ ​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន Europa League​ដោយ​ជួប ​Arsenal។

គ្មាន​ព័ត៌មាន​អ្វី​ថ្មី​ទេ! ខ្ញុំ​មាន​កុង​ត្រា​ដែល​នៅ​សល់​កាល​ស៊ីញេ​កាល​ពី​ពីរ​ឆ្នាំ​មុន។​អ្វី​ៗ​ដែល​នឹង​កើត​ឡើង​ក៏​គ្មាន​នរណា​ដឹង​ដែរ សូម្បី​តែ​ខ្ញុំ​។​ខ្ញុំ​ចង់​បញ្ចប់​នៅ​រដូវ​កាល​នេះ​ឲ្យ​បាន​ល្អ​ហើយ​សង្ឃឹម​ថា​បាន​ពាន​មួយ​​ទៅ​ចុះ​។​បន្ទាប់​មក​ទើប​គិត​ប៉ុន្តែ​ខ្ញុំ​មាន​កុង​ត្រា​។​ខ្ញុំ​មិន​គិត​អ្វី​ផ្សេង​ទៀត​ទេ​ក្រៅ​ពី​Atletico”។

“ ខ្ញុំ​ជឿជាក់​ថា ​Atletico Madrid នឹង​លូតលាស់​ហើយ​យើង​នឹង​ឃើញ​ថា​មាន​អ្វី​កើត​ឡើង​។ សម្រាប់​ពេល​នេះ​ខ្ញុំ​នៅ​ទី​នេះ​ខ្ញុំ​មាន​កុង​ត្រា​ដល់​ឆ្នាំ​២០២១។​ប្រសិន​បើ​ខ្ញុំ​បន្ត​ក្លឹប​នឹង​លូតលាស់​ជាមួយ​គ្នា​ហើយ​បើ​បើ​ខ្ញុំ​មិន​នៅ​ក្លឹប​នៅ​តែ​លូត​លាស់​ដដែល”៕