ម្ចាស់​ជើង​ឯក ​Europa League បាន​ចាប់​ផ្ដើម​រដូវ​កាល​មួយ​យ៉ាង​ល្អ​​ជាមួយ​ទម្រង់​លេង​ដ៏​ទាក់ទាញ​ខុស​ពី​រដូវ​កាល​មុន​ៗ ​ដោយ​ពេល​នេះ ​ពួក​គេ​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន​។

បិសាច​ក្រហម​គឺ​ជា​ក្រុម​ថ្មី​មួយ ​​ដែល​បង្ហាញ​ភាព​ទាក់ទាញ​ក្រោយ​ឈ្នះ​ West Hame ៤-០​កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​អតីត​ខ្សែ​ប្រយុទ្ធ ​Everton កីឡាករ​ Rumelu Lukaku ទាត់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ទឹក​ដី​ខ្លួន​ឯង ​ក្នុង​ការ​ប្រកួត​នៅ​ Premier League ជាមួយ ​Manchester United។

បើ​តាម​ប្រភព​​ទិន្នន័យ​ Opta មាន​កីឡាករ​របស់ ​Man Utd បី​នាក់​បង្ហាញ​ល្បឿន​លឿន​ជាង​គេ​បំផុត​ក្នុង​សប្ដាហ៍​ដំបូង​ នៃ​ក្រប​ខណ្ឌ ​Premier League។ កីឡាករ​រត់​លឿន​ជាង​ បំផុត​ក្នុង ​Premier League គឺ ​Paul Pogba និង​ Romelu Lukaku ដោយ​អ្នក​ទាំង​ពីរ​ប្រើ​ល្បឿន​២១.៥ម៉ាយ​ក្នុង​មួយ​ម៉ោង។​

ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​រត់​លឿន​ជាង​គេ​បំផុត​៖