រឿងដណ្ដើមគ្នាយកតួនាទីទាត់បាល់ពិន័យ១១ម៉ែត្រ របស់កីឡាករទាំងពីរខាងលើបានធ្វើឲ្យឲ្យរំជើបរំជួលក្នុងពិភពកីឡាបាល់ទាត់ ប៉ុន្តែពេលនេះវានឹងលែងកើតឡើង តទៅទៀតហើយ។
Edinson Cavani បាននិយាយថា Neymar ត្រូវបានជ្រើសរើសឲ្យកាន់ភារកិច្ចទាត់បាល់ពិន័យ១១ម៉ែត្រ ប្រចាំក្លឹបPSGហើយ។ កីឡាករទាំងពីរបានបង្ហាញការមិនចុះសម្រុងនិងគ្នា ដោយដណ្ដើមទាត់បាល់ពិន័យ១១ម៉ែត្រកាលពីដើមរដូវកាលពេលលេងជាមួយ Lyon។
បែបនេះក្ដី! រឿងចម្រូងចម្រាសដែលធ្វើឲ្យក្លឹបឈឺក្បាលមួយសម្លកំពឹសនេះ បានបាត់ទៅវិញហើយ ក្រោយបញ្ហាបានដោះស្រាយ។ Cavani បានប្រាប់ទៅកាន់អ្នកកាសែតថា បើចង់សួរថានរណាជាអ្នកទាត់បាល់ពិន័យ១១ម៉ែត្ររបស់ក្លឹបគឺNeymar។
ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយបានបកស្រាយបន្ថែមពីការសម្រេចចិត្ត ទោះបីជា Thiago Silva ធ្លាប់បានប្រាប់ថា ៖” យើងបានសម្រេចចិត្តឲ្យ Neymar នឹងរ៉ាប់រ៉ងរាល់បាល់ពិន័យ១១ម៉ែត្ររបស់ក្លឹប។
Cavani បានទាត់បញ្ជូលទី២គ្រាប់ក្នុងចំណោមគ្រាប់បាល់ឈ្នះ Nantes ៤-១កាលពីយប់មិញ ហើយក្លឹបរក្សាដំណែងកំពូលតារាង Ligue 1 បន្តទៀត៕