Sergio Ramos ត្រូវបានប្ដូរចេញនៅដើមវគ្គទី២ជំនួសដោយ Nacho ក្នុងជំនួប Madrid Derbyយប់មិញរវាង At. Madrid នឹងReal ក្នុងលទ្ធផល០-០។ ប្រធានក្រុមរូបនេះ មិនអាចបន្តលេងបានទេបន្ទាប់ពី Lucas Hernandez ធ្លាក់ចំមុខដោយចៃដន្យ។
របួសនេះត្រូវបាន Real Madrid បញ្ជាក់ថាកីឡាករវ័យ៣១ឆ្នាំបាក់ច្រមុះ ក្រោយមានព័ត៌មានចរចាអារ៉ាមបានលេចលឺពីស្ថានភាពមិនច្បាស់លាស់។ Ramos បានព្យាយាមតែតបាល់ហើយLucas ដែលព្យាយាមបិទ ពីការលើកបាល់របស់Casemiro ត្រូវជើងចំកណ្ដាលមុខ។ ទោះបីជាយ៉ាងនេះក្ដី! អាជ្ញាកណ្ដាលលោក Fernandez Borbalan អនុញ្ញាតឲ្យលេងបន្តទោះបីជាRamos ចាប់ផ្ដើមហូរឈាមខ្លាំងក្នុងតំបន់មុខទី At. Madrid។
របួសមិនទាន់បានបញ្ជាក់ ពីពេលវេលាព្យាបាល និងការត្រឡប់មកវិញនៅឡើយទេ។ បែបណាក្ដី! Real Madrid នឹងលេងដោយគ្មានប្រធានក្រុមនេះរយៈពេលយូរ ហើយពួកគេនៅសល់តែកីឡាករលេងក្នុងតំបន់ការពារមិនសូវមានបទពិសោធន៍តែប៉ុណ្ណោះ។