វាពិតជាគួរឲ្យភ្ញាក់ផ្អើលសម្រាប់ការប្រកួតក្នុង Champions League វគ្គ៨ក្រុមចុងក្រោយជើងទី២កាលពីយប់មិញ ពិសេសBarcelona ដែលយកឈ្នះ Roma ក្នុងលទ្ធផល៤ទល់១កាលពីជើងទីមួយត្រូវបានចាញ់យ៉ាងអាម៉ាស់ត្រូវគេសំពង៣គ្រាប់ទម្លាក់ចេញពី Champions League ខណៈដែល Liverpool នៅតែបន្តភាពខ្លាំងរបស់ខ្លួនផ្ដល់មេរៀនឈឺចាប់ឲ្យ Man City ទាំងពីរជើង។
ការប្រកួតនៅទឹកដីអ៊ីតាលីក្រុមម្ចាស់ផ្ទះ Roma បានរៀបតម្រង់លេងយ៉ាងល្អស៊ុតបញ្ចូលទី៣គ្រាប់មិនឲ្យភ្ញៀវBarca តដៃរួច។ បីគ្រាប់របស់ក្រុមមកពីទីក្រុងរ៉ូមរកបានដោយកីឡាករ Edin Dzeko នាទីទី៦, Daniele De Rossiនាទី៥៨និង Konstantinos Manolasនាទី៨២។ លទ្ធផលនេះ Roma ឈ្នះ Barcelona សរុបគ្រាប់បាល់ទាំងពីរជើង៤-៤ Roma ចំណេញគ្រាប់បាល់ក្រៅដី។
[youtube id=”TR9E6GARzW0″]
ចំណែក Liverpool វិញបានយកឈ្នះ Man City ក្នុងលទ្ធផល២ទល់១នៅជើងទី២ក្រោយឈ្នះ៣ទល់០កាលជើងទីមួយ។ ២គ្រាប់របស់ក្រុមហង្សរកបានដោយ Mohamed Salah នាទី៥៦ និង Roberto Firmino នាទី៧៧។ចំណែកមួយគ្រាប់របស់Man City រកបានដោយកីឡាករ Gabriel Jesus នាទីទី២។ លទ្ធផលនេះបានធ្វើឲ្យក្រុមលោក Klopp ឈ្នះសរុបគ្រាប់បាល់ទាំងពីរជើង៥-១។
[youtube id=”3HhdDIGb9PA”]