Ronaldo បាន​បង្កើត​កំណត់​ត្រា​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ Champions League ជា​មួយ​នឹង​គ្រាប់​របស់​ខ្លួន​​​ទាត់​បញ្ចូល​ទី ​ក្រុម​Borussia Dortmund កាល​ពី​យប់​មិញ។

តារា​បាល់​ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​ បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​បំផុត ​ដែល​អាច​រក​បាន​គ្រាប់​បាល់​គ្រប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​ទាំង​៦​ជើង​។ វា​គឺ​ជា​គ្រាប់​បាល់​ទី​១១៤​របស់​អតីត​ខ្សែ​ប្រយុទ្ធ​ស្លាប ​Manchester United ក្នុង​ Champions League ហើយ​គាត់​នៅ​តែ​អាច​បន្ថែម​គ្រាប់​បាល់​ច្រើន​ជាង​គេ​នេះ ​នៅ​ពេល​ក្រោយ​ទៀត​ផង​ដែរ។

ខណៈ​ពេល​ដែល ​Ronaldo ជា​បេក្ខភាព​ឈ្នះ​ពាន ​Ballon d’Or នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ​ កីឡាករ​វ័យ​៣២​ឆ្នាំ​ទើប​រក​បាន​២​គ្រាប់​ក្នុង​ La liga ប៉ុណ្ណោះ៕