Manchester United បាន​យល់​ព្រម​ចំណាយ​លុយ​៧៥​លាន​ផោន​ទិញ​យក​ខ្សែ​ប្រយុទ្ធ  Romelu Lukaku​ពី​ក្លឹប​ Everton ​នេះ​បើ​តាម​ប្រភព​ BBC។

បិសាច​ក្រហម​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​អន្ទង​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ​ជិត​មួយ​រដូវ​កាល​ទៅ​ហើយ​ ប៉ុន្តែ​ហាក់​មិន​បាន​ផល​​ថែម​ទាំង​ក្លឹប​តោ​ខៀវ​Chelsea ដែល​ជា​អតីត​ទ្រនំ​ចាស់​របស់​ Lukaku ក៏​ចង់​បាន​យក​ទៅ​វិញ​ដែរ។

បែប​ណា​ក្ដី​តាម​ប្រភព​ដដែល​ Man Utd នឹង​មិន​ចាប់​អារម្មណ៍​ខ្សែ​ប្រយុទ្ធ ​Alvaro Morata របស់​ Real Madrid ទៀត​ទេ។​ ការ​ផ្ទេរ ​Lukaku នេះ​មិន​ពាក់​ព័ន្ធ​ជាមួយ​រឿង​រ៉ាវ​ដែល​ Rooney ត្រឡប់​ទៅ​លេង​នៅ​ Everton នោះ​ទេ​ហើយ​កិច្ចព្រមព្រៀង​នេះ​នឹង​សម្រេច​នៅ​ថ្ងៃ​អាទិត្យ​នេះ៕