ខ្សែប្រយុទ្ធ Tottenham កីឡាករ Harry Kane នៅតែមានទំនុកចិត្តអាចតាមទាន់ខ្សែប្រយុទ្ធ Liverpool កីឡាករ Mohamed Salah ប្រជែងយកស្បែកជើងមាស Premier League មកវិញ។
Kane កំពុងតែដេញថ្លៃយកស្បែកជើងមាស៣រដូវកាលជាប់ៗគ្នា ក្រោយកាលពី២រដូវកាលរូបគេធ្លាប់ទទួលបានរួចមកហើយ។ ប៉ុន្តែពេលនេះ Kane មានតែ២៤គ្រាប់ប៉ុណ្ណោះក្នុង Premier League ខណៈ Salah មានដល់ទៅ២៩គ្រាប់។ Spurs នៅសល់៦ប្រកួតទៀតក្នុងដៃខណៈដែលហង្សក្រហមនៅតែ៥ទៀតប៉ុណ្ណោះហើយ Kane សង្ឃឹមថា Kane អាចនឹងឆកឱកាសរកគ្រាប់ក្នុងការប្រកួតដែលនៅសល់ទាំងនេះ។
“ខ្ញុំនៅតែជឿជាក់ថាខ្ញុំអាច មើលទៅ! អ្វីៗក៏អាចកើតឡើងបានដែរ។ខ្ញុំផ្ដោតទៅនឹងការប្រកួតរបស់ខ្ញុំ ខ្ញុំមិនអាចគ្រប់គ្រង់អ្វីដែលគាត់បានធ្វើនោះទេ។ ពិតណាស់! ជាខ្សែប្រយុទ្ធមួយរូបវាពិតជាអស្ចារ្យដែលឈ្នះស្បែកជើងមាសម្ដងហើយម្ដងទៀតហើយខ្ញុំនឹងខិតខំពីឥឡូវរហូតដល់ចប់រដូវកាល“៕